(ភ្នំពេញ)៖ ដោយសារឃើញមានកំណើនតម្រូវការដីប្លង់វីឡា សម្រាប់ការសាងសង់វីឡាបែបដែលអតិថិជនអភិជនចូលចិត្ត ក្រុមហ៊ុន អេលីត ហូម ខេមបូឌា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសហការជាមួយ អេលីត ផាក រៀបចំប្រារព្ធពិធីសម្ពោធជាផ្លូវការគម្រោង អេលីត ផាក ជាដីលំដាប់អភិជនដំបូងគេបំផុតនៅទីក្រុងរណបថ្មី លី យ៉ុងផាត់ផ្លូវជាតិលេខ6A ។
សូមបញ្ជាក់ដែរថា គម្រោង អេលីត ផាក មានទំហំផ្ទៃដីសរុប ២០ហិកតា ហើយបច្ចុប្បន្នបានអភិវឌ្ឍន៍ ៧៣ប្លង់ ដែលហ៊ុមព័ទ្ធជុំវិញទៅដោយការអភិវឌ្ឍធំៗជាច្រើន ដូចជា៖ ផ្សារទំនើប សួនទឹក ទីលានវាយកូនហ្គោល Garden City សួនសត្វភ្នំពេញសាហ្វារី ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។
គម្រោង អេលីត ផាក គឺស្ថិតនៅលើចំណុចមួយមានប្រព័ន្ធផ្លូវរដ្ឋជុំវិញដែលងាយស្រួលដល់ការធ្វើចរាចរណ៍ទៅទីតាំងផ្សេងៗ និងចំណេញពេលវេលាច្រើន គឺត្រឹមតែ ៣នាទី ទៅកាន់ផ្សារទំនើប ម៉ាក្រូ 6A , ៥នាទី ទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ និង វិមានឈ្នះឈ្នះ , ៨នាទី ទៅកាន់សួនទឹកហ្គាដិនស៊ីធី សួនសត្វសាហ្វារី និង ១៥នាទីទៅកាន់ស្ពានជ្រោយចង្វា។
លោកស្រី លីម សុខាដាវីន អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Elite Home (Cambodia) បានលើកឡើងថា ដោយមានអតិថិជនជាច្រើនចង់បានផ្ទះ និងសាងសង់ផ្ទះទៅតាមក្តីស្រមៃរបស់ខ្លួន ជាហេតុធ្វើឲ្យមានការបង្កើតឡើងនូវគម្រោង Elite Park ដែលជាគម្រោងមួយជួយឲ្យអតិថិជន បំពេញបានតាមបំណងប្រាថ្នារបស់ពួកគាត់ ក្នុងការសាងសង់ វីឡា ឬភូមិគ្រឹះ តាមបែបបទដែលពួកគាត់ត្រូវការ ហើយយើងជឿជាក់ថា គម្រោងនេះនឹងមានការគាំទ្រច្រើនពីអតិថិជន។
មូលហេតុដែលយេីងហៅថា Elite Park ដេាយសារតែគម្រោងនេះគឺផ្តេាតទៅលេីការលក់ដីប្លង់វីឡាហេីយមិនត្រឹមតែប៉ុណ្ណោះ Elite Park មិនមែនមានត្រឹមតែដីសម្រាប់អតិថិជន និងហ៊ុមព័ទ្ធទៅដោយតំបន់អភិវឌ្ឈធំៗទៅមុខជាលំដាប់តែប៉ុណ្ណោះទេ តែលេីសពីនេះទៅទៀត ក៏មានសួនពាណិជ្ជកម្ម ក្លឹបហោស៍ សួនហាត់ប្រាណ អាងហែលទឹក កន្លែងក្មេងលេង ដែលធ្វេីឱ្យទីតាំងនេះមានប្រជាប្រិយភាព ភាពសុីវិល័យ និងភាពងាយស្រួលសម្រាប់ការរស់នៅ។
ដើម្បីធានាបានការរស់នៅប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល យើងបានផ្តល់ជូនអតិថិជននូវសេវាកម្មនានាដូចជា សេវាកម្មមូលដ្ឋានមាន៖ ប្រព័ន្ធសន្តិសុខ ២៤ម៉ោង, រថយន្តដឹកអ្នកដំណើរឯកជន, ជំនួយរៀបចំរថយន្តសង្រ្គោះបន្ទាន់ ២៤ម៉ោង ។ សេវាកម្មពិសេសមាន៖ សេវាកម្មរើចូលគេហដ្ឋាន សេវាកម្មថែទាំសម្អាតផ្អះ សេវាកម្មបោកអ៊ុតសំលៀកបំពាក់ សេវាកម្មថែរក្សាយានយន្ត សេវាកម្មរៀបចំកម្មវិធីផ្សេងៗ សេវាកម្មផ្គត់ផ្គង់គ្រឿងទេស សេវាកម្មជួសជុលបន្ទាន់ ២៤ម៉ោង សេវាកម្មជួលរថយន្តនិងតាក់ស៊ី និងសេវាកម្មគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួន។
ជាមួយនិងសេវាកម្មខាងលើ និងទីតាំងរបស់គម្រោងធ្វើឲ្យគ្រមោង Elite Park មានភាពល្អពិសេសខុសដាច់ពីគេ។ យើងសង្ឃឹមនិងមានភាពជឿជាក់ថាអតិថិជនរបស់ Elite Park នឹងទទួលបានការរស់នៅជាមួយនឹងវីឡាដែលជាក្តីស្រមៃ ភាពឧត្តុង្គឧត្តម ជាមួយនឹងការអភិវឌ្ឍជាលំដាប់ក្នុងតំបន់ក្រុងរណបថ្មីនេះនាពេលខាងមុខ។
លោក Lai Jin Kei នាយកប្រតិបត្តិរបស់គម្រោង Elite Park ក៏បានលើកឡើងដែរថា គម្រោង Elite Park ដែលស្ថិតនៅលើចំណុចដែលមានប្រព័ន្ធផ្លូវរដ្ឋ បានជួយសម្រួលចរាចរណ៍បានលឿនទៅកាន់ទីតាំងផ្សេងៗ និងចំណេញពេលវេលាច្រើន។ វាស្រូបយកតំបន់សក្តានុពលនានាឲ្យមកនៅជិតអ្នកទាំងអស់គ្នា។
សូមបញ្ជាក់ថា គម្រេាងដីលំនៅឋានអភិជន Elite Park ដែលមានទីតាំងនៅក្រោយផ្សារម៉ាក្រូជ្រោយចង្វា ផ្លូវជាតិលេខ 6A និងផ្លូវ អ្នកឧកញ៉ា លីយ៉ុងផាត់ ដែលបង្កឲ្យមានភាពងាយស្រួលសម្រាប់ការសាងសង់លំនៅឋានគ្រប់ប្រភេទទៅតាមក្តីស្រមៃរបស់អ្នក។ Elite Park តំណាងឱ្យភាពឧត្តុង្គឧត្តមនៃការរស់នៅនិងការវិនិយេាគនាយុគសម័យថ្មី។ ទំនាក់ទំនង៖ 089 399 111 Email: [email protected] ឫ https://www.facebook.com/eliteparkofficial/ និង https://web.facebook.com/elitehome.kh?_rdc=1&_rdr