(ភំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគអាជីពកម្ពុជា Cambodian League Cup 2023 នឹងចាប់ផ្តើមប្រកួតនៅសប្តាហ៍ទី២ នាចុងសប្តាហ៍នេះ ដោយមានគូពិសេស ត្រូវប៉ះគ្នា រវាងក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភះ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខ.ភ.ម នាម៉ោង១៨៖៣០នាទីល្ងាច ដោយមាន ១៤ក្រុមចូលរួម និងបែងចែកជា ២ពូលដោយក្នុង ១ពូលមាន ៧ក្រុម។

គួរដឹងថា ក្រុមការពារជើងឯករដូវកាលមុនភ្នំពេញក្រោន ទទួលបាន ៣ពិន្ទុរួចហើយ បន្ទាប់ពីយកឈ្នះក្រុមសូលទីឡូអង្គរ នៅក្នុងលទ្ធផល ២-០ ក្រោយឆ្លងកាត់សប្តាហ៍ទី១ កន្លងមក។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង១២ នៃពានCambodian League Cup ប្រចាំពូល (A)​ និង ពូល (B)​ រួមមាន៖

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៣ នៃពូល (B)​ រួមមាន៖
១៖​ ISI ដង្កោសែនជ័យ Vs ណាហ្គា
២៖ សូលទីឡូអង្គរ Vs អង្គរថាយហ្គឺរ
៣៖ ព្រះខ័នរាជស្វាយរៀង Vs ភ្នំពេញក្រោន។

ចំណែកការប្រកួតនៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភះ ឆ្នាំ២០២៣ នៃពូល (A)​ រួមមាន៖
១៖ កោះកុង Vs សមាគមកីឡាបាល់ទាត់ ខ.ភ.ម
២៖ ព្រៃវែង Vs គិរីវង់សុខសែនជ័យ
៣៖ បឹងកេត Vs វិសាខា។

សម្រាប់ពូល (A)​ វិញ ក៏មានគូពិសេសប៉ះគ្នាផងដែរ រវាងក្រុមម្ចាស់ផ្ទះបឹងកេត និងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ វិសាខា នាថ្ងៃអាទិត្យ ទី១៩ ខែកុម្ភះ ឆ្នាំ២០២៣ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េរ វេលាម៉ោង១៥៖៤៥នាទីរសៀល។

សូមបញ្ជាក់ថា ក្រុមសមាគមកីឡាបាល់ទាត់ ខ.ភ.ម បានឈរនៅកំពូលតារាង លេខ១ ប្រចាំសប្តាហ៍ទី១ ប៉ុណ្តោះអាសន្ន មាន៣ពិន្ទុ ស្មើក្រុមវិសាខា និងគិរីវង់សុខសែនជ័យ នៃពូល (A)​ ជាមួយគ្នា។ ដោយឡែកសម្រាប់ពូល (B)​ វិញ ក្រុមណាហ្គា ឈរនៅចំណាត់ថ្នាក់លេខ១ ប្រចាំសប្តាហ៍ទី១ ប៉ុណ្តោះអាសន្ន មាន៣ពិន្ទុ ស្មើ ក្រុមISI ដង្កោសែនជ័យ និងភ្នំពេញក្រោន៕