(ភ្នំពេញ)៖ ក្រុមហ៊ុន foodpanda បានធ្វើឲ្យថ្ងៃបុណ្យនៃក្ដីស្រឡាញ់កាន់តែពិសេស និងពោរពេញទៅដោយភាពកក់ក្ដៅមួយ នឹងការធ្វើកម្មវិធីសប្បុរសធម៌មួយឡើង នៅឯមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលចំនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ដូចដែលបានដឹងមកហើយថា foodpanda គឺជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏តែងតែចូលរួមសកម្មភាពក្នុងសង្គម ដែលជួយដល់សង្គមកម្ពុជាមួយទាំងមូល ជាប្រចាំផងដែរ។ ដោយថ្ងៃទី១៤ ខែកុម្ភៈ ដែលត្រូវនឹងថ្ងៃនៃក្ដីស្រឡាញ់ និងអបអរខួបខួប៣ឆ្នាំរបស់ខ្លួនផងនោះ foodpanda បានសហការជាមួយហាងជាដៃគូជាច្រើនហាង ធ្វើការបរិច្ចាគជាសាច់ប្រាក់ចំនួន ១២,០០០,០០០រៀល ឬស្មើនិង ៣,០០០ដុល្លាអាមេរិក រួមជាមួយនឹងចំណីអាហារ និងសម្ភារៈប្រើប្រាស់ជាច្រើនមួយចំនួនទៀតដូចជា៖
* ទឹកពិសា VITFRESH ចំនួន ៣០កេស
* ឈុតបាយប្រអប់ចំនួន ១០០ប្រអប់
* ភីស្សាចំនួន ១៩២ប្រអប់
* បឺហ្គឺចំនូន ៥០ឈុត
* ភេសជ្ជៈចំនួន ៦០កែវ
* កាហ្វេចំនូន ២៥០កែវ
* តែគុជចំនួន ២៥០កែវ
* សម្ភារៈប្រើប្រាស់របស់កុមារចំនួន១៩ប្រភេទ ស្មើនិង៣២០មុខ មានដូចជា៖ សាប៊ូកក់សក់ សាប៊ូដុះខ្លួន ក្រដាស់សើម ថ្មាំដុះធ្មេញ ខោទឹកនោមកូនក្មេង។ល។
* ម៉ាសចំនួន ១,៤០០ ប្រអប់។
កម្មវិធីសប្បុរសធម៌ចែករំលែកក្តីស្រឡាញ់នេះ ត្រូវបានចូលរួមឧបត្ថមគាំទ្រពីហាងជាដៃគូរបស់ខ្លួនរួមមាន៖ ផ្សារទំនើប ហេង ឆាយ លី, Domino’s Pizza, Pasta Corner, 1 Duck, 1 Burger & Fried Chicken, បាយកូលាប, Da Yungs, KOI Thé, Tube Central, Tube Coffee, និង Yellow Cab Pizza។
តំណាងរបស់ក្រុមហ៊ុន foodpanda លោក កាន់ ឈុនណាត និងជាប្រធានផ្នែកទំនាក់ទំនង បានថ្លែងថា កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងដើម្បីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមទៅកាន់កុមារកម្ពុជា និងជាពិសេសក្នុងថ្ងៃនៃក្ដីស្រឡាញ់នេះ ថែមទាំងជាការជួយជ្រោមជ្រែង និងគាំទ្រទៅដល់ប្រតិបត្តិការប្រចាំថ្ងៃ របស់មន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ។
លោក កាន់ ឈុនណាត ក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ជាពិសេសម្ចាស់ហាងជាដៃគូដែលបានចូលរួមឧបត្ថម្ភគាំទ្រ កម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំមួយនេះ និងសូមប្រសិទ្ធពរជ័យដល់សប្បុរសជន និងម្ចាស់ហាងជាដៃគូទាំងអស់ ទទួលបាននូវសុខភាពល្អ និងភាពជោគជ័យក្នុងអាជីវកម្មបន្ថែមទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័ររបស់ក្រុមហ៊ុន foodpanda https://www.foodpanda.com.kh ឬទាញយក App តាមរយៈ App Store និង Google Pay សូមប្រើលេខកូដ «HELLOPANDA» ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពី foodpanda៕