(ភ្នំពេញ)៖ នាយកប្រតិបត្តិក្រុមហ៊ុន Attitude Mom & Plentitude លោក Chanon Lukraiamorn និង Miss Suree Kunmongkolwut និងនាយកប្រតិបត្តិ Baby Outlet លោកស្រី Meilee Chen បានរួមគ្នារៀបចំកម្មវិធី «ម្សៅទឹកដោះគោ VS ទឹកដោះម្តាយ» ដែលបង្ហាញពីភាពដូចគ្នាតែខុសគ្នារវាងការបំបៅដោះដោយទឹកដោះគោ និងទឹកដោះម្តាយ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅ AEON MALL Sen Sok City ដើម្បីលើកទឹកចិត្តអ្នកម្តាយគ្រប់រូបឱ្យបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់ចំណេះដឹងផ្សេងៗអំពីទឹកដោះម្តាយ ដោយសារតែប្រេន Attitude Mom & Plentitude បានឃើញពីសារៈសំខាន់នៃទឹកដោះម្តាយ ព្រោះទឹកដោះម្តាយមានអត្ថប្រយោជន៍ដ៏ច្រើនចំពោះទារក និង ចង់លើកទឹកចិត្តអ្នកម្តាយទាំងអស់ជោគជ័យក្នុងការបំបៅកូនដោយទឹកដោះម្ដាយ។
នៅក្នុងកម្មវិធីនេះ មានការចូលរួម ពីលោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យអឃីតកោះពេជ្រ ដែលបានចែកអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយល្អ សម្រាប់អ្នកម្តាយនិងទារកនិងMiss Supaporn Raingha (Registered Nurse ) មកពីប្រទេសថៃ ដែលបានមកធ្វើបទបង្ហាញអំពីការបំបៅកូនដោយទឹកដោះម្តាយ ការថែទាំសុដន់ និងការម៉ាស្សាសុដន់ សម្រាប់ម្តាយក្រោយពេលសម្រាលកូន រយៈពេលនៅក្នុងដំណើរការកម្មវិធី អ្នកម្ដាយដែលបានចូលរួមក្នុងកម្មវិធី អាចសួរសំណួរនិងផ្លាស់ប្តូរបទពិសោធន៍ផងដែរ។
ជាមួយគ្នានេះ កម្មវិធីមានការសំណេះសំណាលជាមួយអ្នកម្តាយល្បីៗ ជាច្រើននៅកម្ពុជាដូចជា Miss Kalyan និង Miss Sophie Sin រួមទាំងអ្នកម្តាយដែលប្រើប្រាស់ពិតៗមកពីខាងគេហដ្ឋាន មកចែករំលែកបទពិសោធន៍ការបំបៅកូនដោយទឹកដោះ និងប្រើម៉ាស៊ីនបូមទឹកដោះពី Attitude Mom & Plentitude ផងដែរ ដោយមានការចូលរួមជាមួយនឹងដៃគូនៅក្នុងប្រទេសកម្ពុជា Baby Outlet និង Orchid Koh Pich Hospital បានរួមគ្នារៀបចំកម្មវិធីនេះផងដែរ។
ក្រៅពីទទួលបាននូវចំណេះដឹងអំពីទឹកដោះម្តាយហើយ ក្នុងកម្មវិធី នេះក៏ មាន សកម្មភាពជាច្រើនសម្រាប់អ្នកចូលរួមទទួលបានភាពរីករាយ និង ឈ្នះ រង្វាន់ផងដែរ ។
Attitude Mom & Plentitude សង្ឃឹមថានឹងក្លាយជាជំនួយការជួយអ្នកម្តាយទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការបំបៅកូនដោយទឹកដោះ យើងនឹងបន្តរៀបចំកម្មវិធីនេះដើម្បីគាទ្រនិងផ្ដល់ចំណេះដឹងដល់អ្នកម្តាយជារៀងរាល់ឆ្នាំ។ ដូចជាចក្ខុវិស័យរបស់ក្រុមហ៊ុន«យើងនឹងក្លាយជាម៉ាស៊ីនបូមទឹកដោះប្រេនថៃដ៏មានប្រសិទ្ធភាព ផ្ដោតលើសេវាកម្មដ៏ល្អវិសេស និងកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ ដោយនាំយកមតិយោបល់ពីអ្នកម្តាយដែលបានប្រើទាំងអស់មកជាចំណុចណែនាំអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
សម្រាប់ព័ត៌មានផ្សេងទៀត តាមដាននូវកម្មវិធីល្អៗបែបនេះតាមរយៈ
Attitude Mom
Website : https://cam.attitudemombreastpump.com/
Official Facebook Page: Attitude Mom Cambodia : Electric Breast Pump
Instagram: attitudemom_international
Official Telegram Channel: Attitude Mom Cambodia Official
YouTube: Attitude Mom International Official
Plentitude
Website : https://plentitudethailand.com/km
Official Facebook Page: Plentitude Cambodia : Electric Breast Pump
Instagram: plentitude_international
Official Telegram Channel: Plentitude Cambodia Official
YouTube: Plentitude International Official