(បរទេស)៖ បន្ទាប់ពី Apple បញ្ចេញកំណែអាប់ដេតថ្មីនៃប្រព័ន្ធដំណើរការរបស់ខ្លួនទាំងអស់ ដើម្បីកែប្រែកំហុសសុវត្ថិភាពនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ពេលនេះទទួលបានរបាយណ៍មកថាម្ចាស់ iPhone និង iPad ដែលបានធ្វើបច្ចុប្បន្នភាពទៅកំណែ iOS 16.3.1 ថ្មីនេះកំពុងតែជួបបញ្ហាគាំងនៅលើ Google Photo។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពពី The Verge បានឱ្យដឹងថា អ្នកប្រើប្រាស់ជាច្រើនដែលបានធ្វើបច្ចុប្បន្នភាព iOS 16.3.1 បាននាំគ្នាត្អូញត្អែនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីបញ្ហា Google Photo របស់ពួកគេបានគាំងភា្លមៗបន្ទាប់ពួកគេបានព្យាយាមចូលទៅកាន់កម្មវិធីនេះក្រោយដំឡើងទៅកំណែអាប់ដេតចុងក្រោយបំផុតរបស់ Apple។

តែយ៉ាងណាទាក់ទិននឹងបញ្ហានេះនៅមិនទាន់មានដំណោះស្រាយពី Apple នៅឡើយនោះទេ ថាតើកម្មវិធីនេះនឹងត្រូវបានជួសជុលរឺអត់។ ភ្ជាប់ជាមួយនឹងសារត្អូញត្អែជាច្រើនអ្នកប្រើប្រាស់បានផ្តាំទៅកាន់ម្ចាស់ iPhone និង iPad ជាច្រើនថា «បើអាចជៀសបានគួរតែជៀសវាងការធ្វើបច្ចុប្បន្នភាព»