(ស្វីស)៖ ក្រុមម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2026 ត្រូវបានសម្រេចផ្តល់សិទ្ធិពេញលេញ ដែលអាចលេងនៅវគ្គចែកពូលដោយស្វ័យប្រវត្តិ មិនចាំបាច់លេងវគ្គជម្រុះនោះទេ ដែលមានក្រុមសហម្ចាស់ផ្ទះរវាងសហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដា។ នេះបើតាមប្រភពពី CNA ឲ្យដឹកនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

៣ប្រទេសខាងលើរវាងសហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដា បានឈ្នះការដេញថ្លៃទទួលសិទិ្ធរៀបចំ World Cup 2026, ខណៈ FIFA ក៏បានសម្រេចផ្តល់សិទិ្ធទៅកាន់ប្រទេសទាំង៣ ក្នុងការអាចលេង ដោយមិនចាំចាប់ឆ្លងកាត់វគ្គជម្រុះ បើទោះបីជានេះជាលើកដំបូង ដែលព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅ ៣ប្រទេសក៏ដោយ។

រំលឹកផងថា នេះជាលើកទី១ ដែលមានការរៀបចំដណ្តើមពាន World Cup មានសហម្ចាស់ផ្ទះ ៣ប្រទេសរួមគ្នាធ្វើ ដ្បិតក៏ធ្លាប់មានកាលឆ្នាំ២០០២ បានរៀបចំឡើងដោយរួមគ្នារវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង គិតចាប់តាំងពីបានបង្កើតឡើងនៅឆ្នាំ១៩៣០។

សូមបញ្ជាក់ផងដែរថា សម្រាប់ព្រឹតិ្តការណ៍ FIFA World Cup 2026 គ្រោងធ្វើឡើងនៅអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ ដែលគ្រោងនឹងបង្កើនក្រុមចាប់ពី ៣២ក្រុម ឡើងទៅដល់ ៤៨ក្រុមមកពី ៦តំបន់ផ្សេងគ្នា៕