(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃនៃក្តីស្រលាញ់ លោកឧកញ៉ា ឡាង ទីលាង អគ្គនាយកបុរី ទីលាង បានរៀបចំកម្មវិធី «ក្ដីស្រលាញ់របស់ បុរីទីលាង» ដែលមានការបញ្ចុះតម្លៃរហូតដល់ ៧% និងថែមជូនរថយន្តទំនើប ម៉ូតូ ទូរស័ព្ទដៃជាច្រើនគ្រឿង សម្រាប់អតិថិជនដែលបានជាវផ្ទះក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ។

ក្នុងកម្មវិធីនេះផងដែរ លោកឧកញ៉ា ឡាង ទីលាង បានថ្លែងថា គោលដៅសំខាន់នៃការបង្កើតឱ្យមានបុរីទីលាង គឺដើម្បីនាំជូនអតិថិជននូវសហគមន៍ថ្មីមួយ និងផ្ដល់ភាពងាយស្រួលដល់អតិថិជន។

លោកឧកញ៉ា មានប្រសាសន៍ថា «គោលបំណងនៃការសាងសង់បុរីទីលាងនេះ គឺយើងផ្ដោតសំខាន់ទៅលើការបង្កើតជាសហគមន៍ថ្មីមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធទូលំទូលាយ រួមជាមួយការផ្ដល់ជូននូវគម្រោងពិសេសៗ ការរស់នៅបែបធម្មជាតិ និងការផ្តល់ជូននូវភាពកក់ក្តៅ ហើយជាពិសេសសុវត្តិភាព ការរស់នៅប្រកបទៅដោយទំនុកចិត្តផងដែរ»។

គួរបញ្ជាក់ផងដែរថា គម្រោងដ៏ធំរបស់ បុរី ទីលាង មាន វីឡាទោល វីឡាភ្លោះ វីឡាព្រីន និងវីឡាឃ្វីន ដែលកំពុងសាងសង់ឡើងលើផ្ទៃដីសរុបរហូតទៅដល់ ២៥ហិកតា ហើយដី ៤៣ ភាគរយនៃគម្រោង ២៥ហិកតា ត្រូវបានច្នៃជាសួនធម្មជាតិ ដែលមានសោភ័ណភាពពិសេសខ្លាំងមែនទែន។

ក្រៅពីសួនច្បារដ៏ធំ ផ្ទះប្រណីត ជាមួយគុណភាពល្អហើយ បុរី ទីលាង ក៏មានសាលារៀន ក្លឹបហាត់ប្រាណ ផ្សារទំនើប រីសត ជាពិសេសមានទីតាំងជាប់ផ្លូវរដ្ឋធំទូលាយ និងមានផ្លូវធំទូលាយជាច្រើនទៀតផង ដូចជា នៅមុខបុរីជាប់នឹងផ្លូវរដ្ឋ ៣០ម៉ែត្រ ខាងក្រោយបុរីផ្លូវរដ្ឋ ៣០ ម៉ែត្រ ផ្លូវចូលបុរី ២០ម៉ែត្រ និងផ្លូវតូចៗទៀតយ៉ាងតិច ៨ម៉ែត្រ ផ្លូវរដ្ឋកាត់ទទឹង១៦ ម៉ែត្រនៃបុរី ដើម្បីផ្តល់ជូននូវផាសុកភាព ប្រណីតភាព ភាពស៉ីវិល័យ ជាពិសេសឯកជនភាពជូន និងភាពងាយស្រួលដល់អតិថិជន។

សម្រាប់ព័ត៌មានលម្អិត៖
សូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេក Borey Tyleang
ទូរស័ព្ទលេខ 060 89 0000 / 077 89 0000
បុរី ទីលាង មានទីតាំងស្ថិតនៅលើផ្លូវព្រៃស ៣០ ម៉ែត្រ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕