(ភ្នំពេញ)៖ រីករាយជាមួយនឹងការត្រលប់មកវិញម្ដងទៀត ជាមួយនឹងការផ្ដល់ជូន «មិនធ្លាប់មានពីមុនមក» ! ត្រៀមខ្លួនរួចឬនៅ ក្នុងការបំពេញទូសៀវភៅរបស់អ្នកជាមួយនឹងសៀវភៅ ដែលអ្នកចូលចិត្តអាន ដោយសារតែពិព័រណ៌លក់សៀវភៅ ដែលទន្ទឹងរង់ចាំជាយូរមកហើយ «មិនធ្លាប់មានពីមុនមក» នឹងត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីការផ្អាករយៈពេលពីរឆ្នាំកន្លងមក ដោយសារតែជំងឺរាតត្បាត។

ពិព័រណ៌លក់សៀវភៅនេះ ចាប់ផ្ដើមពីថ្ងៃទី ២២ ខែកុម្ភៈ ហើយនឹងបន្តរហូតដល់ថ្ងៃទី ៥ ខែមីនា នៅផ្សារទំនើបអូឡាំព្យា ដោយផ្ដល់ជូននូវសៀវភៅដ៏អស្ចារ្យជាច្រើន ដែលមានតម្លៃសមរម្យរហូតដល់ USD1 ក៏មានដែរ។

ការដាក់តាំងពិព័រណ៍សៀវភៅនេះបានអំពាវនាវដល់លោកអ្នកដែលស្រឡាញ់សៀវភៅទាំងអស់មកពីទូទាំងរាជធានីភ្នំពេញ ដើម្បីចូលរួមចាប់យកឱកាសជាវនូវសៀវភៅ ដែលមានតម្លៃមហាពិសេស សៀវភៅជាច្រើនជម្រើសមានតាំងពីសៀវភៅប្រលោមលោក និងសៀវភៅមិនមែនប្រលោមលោក សៀវភៅកុមារ ដល់សៀវភៅសម្រាប់យុវវ័យ និងសៀវភៅជាច្រើនជម្រើសផ្សេងទៀតនៅពិព័រណ៌លក់សៀវភៅនេះ។

សូមបញ្ជាក់ថា ការបើកដំណើរការពិព័រណ៍ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៩ ព្រឹកដល់ម៉ោង ១២អធ្រាត (១៥ម៉ោងនៃការសោយសុខដើរទិញសៀវភៅ!) សម្រាប់រយៈពេល១២ថ្ងៃជាប់ៗគ្នា ពិព័រណ៌លក់សៀវភៅនេះ នឹងពោរពេញទៅដោយសៀវភៅរាប់ពាន់ក្បាល ដែលមាននូវប្រភេទចម្រុះគ្នាជាច្រើន មានតាំងពីសៀវភៅបែបអាថ៌កំបាំង ស្នេហា សៀវភៅប្រឌិតវិទ្យាសាស្ត្រ និងជាច្រើនទៀត។

ហើយអ្វីដែលពិសេសបំផុតនោះគឺពិព័រណ៌លក់សៀវភៅ «មិនធ្លាប់មានពីមុនមក» នេះ គឺលោកអ្នកអាចចូលរួមដោយសេរីឥតគិតថ្លៃ។
សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅនៅសប្តាហ៍ក្រោយនេះ ហាងលក់សៀវភៅ Big Bad Wolf Books ក៏បានចូលរួមនៅក្នុងកម្មវិធីពិព័រណ៍នេះដែរ ដើម្បីផ្សព្វផ្សាយពីការបើកសម្ពោធជាលើកដំបូងនៅកម្ពុជា សម្រាប់ការបោះពុម្ពផ្សាយលើកទីមួយនៅឆ្នាំ២០២០ ដោយបានទទួលនូវភាពជោគជ័យយ៉ាងធំធេង នៅក្នុងពិព័រណ៌លក់សៀវភៅរបស់ខ្លួន។

តាមរយៈការត្រលប់មកវិញជាលើកទីពីរ សម្រាប់ការបោះពុម្ពផ្សាយផ្ទាល់លើកទីពីរនៅចុងខែនេះ អ្នកដែលស្រឡាញ់ការអានសៀវភៅ អាចចាប់ផ្ដើមត្រៀមខ្លួនទទួលយកនូវសៀវភៅជាភាសាអង់គ្លេសគុណភាពខ្ពស់ ដ៏ច្រើនសម្បូរបែបសម្រាប់ជ្រើសរើស។
នេះគឺជាពេលវេលា និងជាឱកាសល្អបំផុតក្នុងការជាវនូវសៀវភៅ ដែលអ្នកស្រឡាញ់ជាទីពេញចិត្ត ដោយសារតែពិព័រណ៌លក់សៀវភៅ «មិនធ្លាប់មានពីមុនមក» នេះ គឺពិតជាធ្វើឱ្យលោកអ្នកមិនខកបំណងឡើយ៕