(ភ្នំពេញ)៖ ប្រេងម៉ាស៊ីនម៉ាកល្បី SHELL ដែលជាប្រេងម៉ាស៊ីនជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកអស់រយៈពេល ១៦ឆ្នាំជាប់ៗគ្នា បានបើកសម្ពោធជាផ្លូវការហើយនៅកម្ពុជា កាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ក្រុមហ៊ុន Worldbirdge Trading ដែលនាំចូលផ្ដាច់មុខនូវប្រេងម៉ាស៊ីននេះ មានចក្ខុវិស័យ ចង់ក្លាយជាជម្រើសទី១ នៃដៃគូពាណិជ្ជកម្មផ្នែកដំណោះស្រាយធ្វើដំណើរ តាមរយៈអតិថិជន បុគ្គលិក អ្នកផ្គត់ផ្គង់ ខណៈនៅកម្ពុជា មានកំណើនយានយន្តជាលំដាប់។

ផលិតផលរបស់ក្រុមហ៊ុន SHELL មានភាពឈានមុខគេ លើផ្នែកបច្ចេកវិទ្យា និងភាពខ្លាំងក្លា និងសំបូរបែបនៃផលិតផលក្នុងសង្វាក់ផលិតកម្ម ដែលធ្វើឱ្យប្រេងម៉ាស៊ីននេះ ពិសេសជាងគេ។ ប្រេងម៉ាស៊ីន ត្រូវបានប្រកាសជាម៉ាកផលិតផលប្រេងចំណាត់ថ្នាក់លេខ១ រយៈពេលរហូតដល់ទៅ១៦ឆ្នាំជាប់ៗគ្នាក្នុងតារាង។

ស្ថានិកដំបូងគេក្នុងបច្ចេកវិទ្យាបប្លែងសមាសធាតុ ហ្គាស-ប្រេង បច្ចេកវិទ្យា Shell's gas-to-liquids (GTL) technology បានធ្វើការបប្លែងសមាសធាតុឧស្ម័នហ្គាសធម្មជាតិ ដែលជាប្រេងចំហេះផុស៊ីលល្អបំផុត ឱ្យទៅជាផលិតប្រេងដែលមានគុណភាពខ្ពស់លើសគេ ខុសប្លែកពីក្រុមហ៊ុនផ្សេង ដែលចម្រាញ់ប្រេងចេញពីប្រេងឆៅ (Crude Oil) ផ្ទាល់ ដែលវាផ្ទុកទៅដោយក្លិន សារធាតុស្ពាន់ធ័រ និងនីត្រូសែន ដែលផ្ដល់ផលប៉ះពាល់បរិស្ថាន ។ ដំណើរ GTL Base Oils គឺបញ្ជាក់ថា ជាវិធីសាស្ដ្រថ្មីទាំងស្រុងក្នុងការផលិតប្រេងប្រភេទ SYNTHETIC ចំណុចពិសេស គឺ GAS ធម្មជាតិ
ងាយស្រួលក្នុងការបើកបរ សន្សំសំចៃប្រេង។

សមិទ្ធិផលជាច្រើន របស់ប្រេងម៉ាស៊ីននេះ ត្រូវបានប្រើប្រាស់ដោយអតិថិជន ដែលជាអ្នកប្រើប្រាស់យានយន្តទូទៅ ទាំងវិស័យដឹកជញ្ជូនធុនធ្ងន់ វិស័យរ៉ែ វិស័យផលិតអគ្គិសនី វិស័យវិស្វកម្ម និងនាវាសមុទ្រទូទៅផងដែរ ព្រោះ​ប្រេងម៉ាស៊ីន SHELL មានទាំងគុណភាព និងគុណតម្លៃខ្ពស់។

ព័ត៌មានលំអិតបន្ថែមសូមអញ្ជើញទំនាក់ទំនងទៅកាន់គ្រប់ដេប៉ូចែកចាយទូទំាងប្រទេសផ្នែកបច្ចេកទេស៖ 015 333 299 / 077 777 022 / 015 222 886 / 095 222 771