(ភ្នំពេញ)៖ ក្រុមហ៊ុនឃូណា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកសម្ពោធទីតាំងបង្ហាញផលិតផល ម៉ាស៊ីនឆុងកាហ្វេម៉ាក De'Longhi ថ្មីមួយទៀតហើយនៅ ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ក្នុងគោលបំណងឲ្យអតិថិជនស្គាល់ផលិតផលម៉ាកប្រ៊េនមួយនេះ ឲ្យកាន់តែច្បាស់ជាងមុន។

ក្រុមហ៊ុនឃូណា គឺជាបុត្រសម្ព័ទ្ធមួយរបស់ក្រុមហ៊ុនខូហ្វី ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥មកម្លេះ និងមានចក្ខុវិស័យជាអ្នកឈានមុខគេ ក្នុងការនាំចូលផលិតផលអេឡិចត្រូនិចបែបទំនើប និងមានគុណភាពខ្ពស់មកកាន់ប្រទេសកម្ពុជា ហើយមកទល់សព្វថ្ងៃនេះក្រុមហ៊ុនឃូណា បាននាំចូលផលិតផលអេឡិចត្រូនិច ដែលជាម៉ាកយីហោល្បីៗ និងមានគុណភាពខ្ពស់ជាច្រើនមុខ សម្រាប់ប្រើប្រាស់នៅតាមគេហដ្ឋាន និងតាមការិយាល័យ។

លោក ហ៉ឺ តារា តំណាងក្រុមហ៊ុនឃូណា បានបញ្ជាក់ថា « ម៉ាក De'Longhi ជាម៉ាកយីហោរបស់ប្រទេសអ៊ីតាលី ដែលមានភាពល្បីល្បាញទូទាំងពិភពលោក ដោយសារតែម៉ាក De'Longhi ផ្តោតខ្លាំងលើការបំពាក់នូវបច្ចេកវិទ្យាខ្ពស់ចុងក្រោយគេ និង ប្រកបដោយការរចនាបទទំនើបទាន់សម័យ ហើយលើសពីនេះទៀត គឺផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ជូនអតិថិជន។ មានម៉ាស៊ីនឆុងកាហ្វេ De'Longhi មួយនៅផ្ទះ គឺដូចមាន ហាងកាហ្វេមួយនៅប្រចាំការផងដែរ »។

ក្រៅពីនេះ ទីតាំងបង្ហាញផលិតផលប្រ៊េន De'Longhi (ដេឡងងី) នេះ នឹងរង់ចាំស្វាគមន៍អតិថិជន ដើម្បីចូលមកសិក្សា និងភ្លក្សរសជាតិកាហ្វេ រៀនឆុងកាហ្វេ ពីបុគ្គលិកជំនាញបាន ដោយគ្រាន់តែអតិថិជនអាចអញ្ចើញមកទទួលការពិភាក្សា និងប្រឹក្សាយោបល់ជាមួយអ្នកជំនាញនៅក្នុងការជ្រើសរើសម៉ាស៊ីនដ៏សម្បូរបែប ពីខ្នាតតូចដល់ខ្នាតធំ សម្រាប់ប្រើប្រាស់នូវគេហ្ឋដ្នាន និងការិយាល័យ ដោយនៅទីនោះនិងក្លាយជាហាងគំរូ និងជាកន្លែងតាំងបង្ហាញម៉ាស៊ីនទំនើបៗចុងក្រោយរបស់ De'Longhi ។

ដោយឡែក លោក Antonio Velasco អ្នកគ្រប់គ្រងផ្នែកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ DeLonghi បានលើកឡើងថា «De'Longhi មានវត្តមានជាង១២០ប្រទេសជុំវិញពិភពលោក និងមានចំណូលប្រមាណជាង ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយDe'Longhi គឺជាក្រុមហ៊ុន ផ្គត់ផ្គង់សំភារៈសម្រាប់គេហដ្ឋានធំបំផុតរបស់ប្រទេស អ៊ីតាលី ដែលមានបុគ្គលិកជាង១០០០០ (មួយម៉ឺននាក់) នៅជុំវិញពិភពលោកផងដែរ » ។

គួរបញ្ចាក់ផងដែរថា ម៉ាកប្រ៊េន De'Longhi ជាម៉ាកយីហោរបស់ប្រទេសអ៊ីតាលី និង មានភាពល្បីល្បាញទូទាំងពិភពលោក និងបាននាំចូលផ្តាច់មុខអស់រយះពេលជាង ៩ ឆ្នាំកន្លងមកហើយនៅក្នុងប្រទេសកម្ពុជា ដោយសារតែម៉ាក De'Longhi ផ្តោតខ្លាំងលើការបំពាក់នូវបច្ចេកវិទ្យាខ្ពស់ចុងក្រោយគេ និងប្រកបដោយការរចនាបទទំនើបទាន់សម័យ ហើយលើសពីនេះទៀត គឺផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ជូនអតិថិជន។

ក្រៅពីម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនកិនគ្រាប់កាហ្វេ De'Longhi មានសម្ភារៈជាច្រើនទៀត រួមទាំងសម្ភារៈផ្ទះបាយ ម៉ាស៊ីនចំអិនពហុមុខងារ ម៉ាស៊ីនអាំងនំប៉័ង កំសៀវដាំទឹក និងសម្ភារៈ មួយចំនួនទៀត ដែលមានបច្ចេកទេសទំនើប និងសម្បូរបែបសម្រាប់បំពេញតម្រូវការ និងផ្តល់ភាពងាយស្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃ ហើយក៏បាននឹងកំពុងដាក់លក់ និងចែកចាយ នៅតាមទីតាំងបង្ហាញផលិតផលជាច្រើន នៅភ្នំពេញ សៀមរាប បាត់ដំបង ខេត្តព្រះសីហនុ និងនៅតាមបណ្តាផ្សារទំនើប មួយចំនួនដូចជា៖ Aeon 1 , Aeon 2 , Makro, Nojimca និង Marts ជាច្រើនទៀតផងដែរ។

នៅថ្ងៃបើកសម្ពោធទីតាំងបង្ហាញផលិតផលថ្មី របស់ម៉ាស៊ីនឆុងកាហ្វេម៉ាក De'Longhi ដែលជាផលិតផលរបស់ប្រទេសអ៉ីតាលីនេះ ក៏មានការប្រូម៉ូសិនទៅលើផលិតផលណាមួយ ក៏បានចាប់ពី 15% ផងដែរ។

លោកអ្នកអាចតាមដានព័ត៌មានលម្អិតផ្សេងៗ ដែលនឹងបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខូណា ដែលមានឈ្មោះជាភាសាអង់គ្លេសថា facebook.com/Koona.Co.Ltd និងសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុនខូហ្វីតាមរយៈ៖ 069 666 999 / 077 777 970
ទីតាំង៖ ផ្ទះលេខ 68E0 មហាវិថីម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕