(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត ត្រាំង លី នាយកសាលាអន្ដរជាតិ CIA FIRST បានបង្ហាញនូវការគាំទ្រចំពោះការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ឲ្យលើកកម្ពស់កម្រិតការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរជាកាតព្វកិច្ច នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្ដរជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រកាសក្រុមប្រឹក្សាភិបាល អាណត្តិថ្មី និងប្រគល់ប័ណ្ណសរសើរគ្រូឆ្នើម ប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រោយការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំតម្រូវឲ្យសិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច។

ក្នុងលិខិតគាំទ្រដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧកញ៉ាបណ្ឌិត ត្រាំង លី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាម សាលាអន្ដរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ខ្ញុំសូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏ដូចជាសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា»

ខាងក្រោមនេះ ជាលិខិតគាំទ្ររបស់សាលាអន្ដរជាតិ ស៉ី អាយ អេ ហ្វឺសត៍៖