(ភ្នំពេញ)៖ ពិតជាអស្ចារ្យណាស់ ទីបំផុតប្រេនធំៗ ចំនួន៣ បានសហការរួមគ្នាឧបត្ថម្ភ នាំយកកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ហង្សមាស។

ប្រេនធំៗចំនួន៣នេះរួមមាន៖ Cambodia Beer រូបរាងប្រណីត រសជាតិឆ្ងាញ់អស្ចារ្យ ! ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ ! និងទឹកក្រូច IZE WHAT THE FUN ! ដែលសុទ្ធតែជាផលិតផលល្បីៗរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

រដូវកាលទី៣នេះ នឹងមានវត្តមានកំពូលតារាចម្រៀងដែលជាគ្រូបង្វឹក (coach) ដ៏មានឥទ្ធិពលទាំងបួនរូបរួមមាន៖ ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ ពេជ្រ សោភា ណុប បាយ៉ារិទ្ធ ដែលត្រៀមខ្លួនបង្វឹក និងបង្កើតឱកាសឲ្យតារាចម្រៀងស្រករក្រោយក្លាយខ្លួនជាតារាម្រៀងអាជីពទទួលបានភាពល្បីល្បាញទូទាំងស្រទាប់វណ្ណៈ។

អ្វីដែលកាន់តែពិសេសទៀតនោះ បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០លានរៀល ហើយក្លាយខ្លួនជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាស រឹតតែមហាពិសេសសម្រាប់បេក្ខជន ៤រូបដែលមានសមត្ថភាពឆ្លងកាត់ឧបសគ្គដល់វគ្គផ្តាច់ព្រ័ត្រ នឹងទទួលបានប្រាក់រង្វាន់ ១១០លានរៀល បន្ថែមទៀតពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ដាក់ពាក្យចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដើម្បីឱ្យខ្លួនឯងឲ្យក្លាយជាតារាចម្រៀងអាជីព ជាគ្រាប់ពេជ្រ ដែលគ្រប់គ្នារង់ចាំ! ងាយៗចូលរួមប្រឡងវគ្គជម្រុះដំបូង ONLINE AUDITION ! ដោយទិញពាក្យសុំចូលរួមប្រឡង និងបំពេញពាក្យឲ្យបានត្រឹមត្រូវ រួចថតជាវីដេអូឃ្លីបសំឡេងខ្លួនឯងច្រៀង ដោយក្នុងដៃមានកាន់ពាក្យសុំចូលរួមប្រឡង ផ្ញើវីដេអូនោះតាមរយ:តេឡេក្រាមតែមួយគត់ 099 471 221 ឲ្យបានមុនថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ KHMER BEVERAGES CO., LTD

Phnom Cheung Ek, Sangkat Cheung Ek, Khan Dangkor, Phnom Penh, Cambodia Tel: +855 23 989 168 / Fax: +855 23 967 168 ៕