(ភ្នំពេញ)៖ សហព័ន្ធបាល់ទាត់កម្ពុជា បានបង្ហាញបញ្ចីឈ្មោះកីឡាការិនី ២៥នាក់ និងត្រូវហ្វឹកហាត់ដើម្បីជ្រើសយកតែ ២៣នាក់ ត្រៀមការប្រជែងពានរង្វាន់ អាយុក្រោម ២០ឆ្នាំ AFC U20 Women's Asian Cup 2024 វគ្គជម្រុះជុំទី១ ក្នុងពូលG ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

 តាមប្រភពពី សហព័ន្ធបាល់ទាត់កម្ពុជា បានឲ្យដឹងនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្រាប់កីឡាការិនីជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ទាំង ២៥នាក់ដែលមានក្រុមបញ្ជីឈ្មោះបានបង្ហាញនេះ នឹងត្រៀមកោះហៅប្រមូលផ្ដុំហ្វឹកហាត់ ដោយនឹងមានតែកីឡាការិនីចំនួន ២៣នាក់ប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសយក ដែលការហ្វឹកហាត់នឹងធ្វើឡើងនាថ្ងៃទី១៩ ខែកុម្ភៈនេះ។

បញ្ជាក់ផងថា សម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា អាយុក្រោម ២០ឆ្នាំ គឺមាន ២ប្រកួតត្រូវប្រជែងប៉ះជាមួយក្រុមមីយ៉ាន់ម៉ា នាថ្ងៃទី០៨ ខែមិនា មុនបន្តប៉ះក្រុមម៉ាឡេស៊ី នាថ្ងៃទី១០ ខែដដែល ជាប្រកួតស្ថិតក្នុងពូល G វគ្គជម្រុះជុំទី១ ដែលធ្វើឡើងនាប្រទេសកម្ពុជា ហើយវគ្គផ្តាច់ព្រ័ត្រធ្វើនៅប្រទេសអ៊ូសបេគីស្ថាន ឆ្នាំ២០២៤៕