(ឡុងដ៍)៖ មហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe និងក្រុមហ៊ុនសារធាតុគីមីសំយោគពីប្រេង Ineos របស់លោក បានចូលរួមដេញថ្លៃជាផ្លូវការ ដើម្បីទិញយកក្លិប Manchester United, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Sheikh Jassim bin Hamad Al Thani ដែលជានាយកធនាគារមួយ ក្នុងចំណោមធនាគារធំជាងគេបំផុត របស់ប្រទេសកាតានោះ ក៏បានចូលរួមដេញថ្លៃផងដែរ។

គ្រួសារ Glazer បាននឹងកំពុងពិចារណា ក្នុងការលក់ក្លិប Manchester United ហើយថ្ងៃផុតកំណត់សាកល្បង នៃថ្ងៃសុក្រ ត្រូវបានកំណត់ សម្រាប់ការដាក់សំណើរដេញថ្លៃ។

ក្រុមហ៊ុន Ineos បានលើកឡើងថា ខ្លួនចង់ធ្វើឲ្យក្លិប ក្លាយជា "សញ្ញានៃភាពទំនើប, រឿងចម្រើន និងផ្តោតលើអ្នកគាំទ្រ ចំពោះភាពជាម្ចាស់ក្លិប"៕