(ភ្នំពេញ)៖ ពិតជាសោកស្តាយណាស់​ បន្ទាប់ពីរួបរឹតដោយជំងឺជាច្រេីនមុខអស់រយៈពេលច្រេីនឆ្នាំមកហើយនោះ​ តារាកំប្លែងជេីងចាស់ល្បីឈ្មោះ​ នាយក្តឹប បានទទួលមរណភាពហេីយនៅយប់នេះ​ ដោយរោគាពាធ។

បេីតាមលោក​ឧកញ៉ា ហេង​ ឡុង​ ប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម បា​នបង្ហោះសារពីដំណឹងមរណភាពរបស់តារាកំប្លែង​ នាយក្តិប​ យ៉ាងដូច្នេះ​ថា​ «ខ្ញុំបាទ និងសិល្បករ-សិល្បការិនី សូមចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារនាយក្តឹប ដែលបានចែកឋាននៅវេលាម៉ោង ៩៖៤៥នាទីយប់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣, សពតម្កល់នៅផ្ទះរបស់គាត់»

លោកបានបន្ថែមថា​ «សូមបងប្អូនចូលបុណ្យតាមរយៈទូរសព្ទកូនរបស់គាត់ផ្ទាល់លេខ 011212217»។

គួរជម្រាបថា​កន្លងមក នាយ ក្ដឹប មានជំងឺលើសឈាមធ្ងន់ធ្ងរ រហូតបណ្ដាលឱ្យធ្លាក់ខ្លួនស្គមស្គាំង ហើយស្លាប់មួយចំហៀងខ្លួនតែម្ដង។ លោកត្រូវបានដេកសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេលយូរថ្ងៃ និងចំណាយថវិកាព្យាបាលអស់ច្រើន។ ពេលមិនទាន់ទទួលមរណភាព សភាពរបស់នាយ ក្ដឹប រៀងរើបសាច់ឈាមឡើងវិញបន្តិចហើយ ប៉ុន្តែមិនអាចក្រោកដើរ ឬពិសារអាហារដោយខ្លួនឯងបានឡើយ គឺមានប្រពន្ធជាអ្នកមើលថែទាំ៕