(ភ្នំពេញ)៖ ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានប្រកាសបើកសម្ពោធដាក់លក់នូវផលិតផលថ្មីមួយនៅលើទីផ្សារកម្ពុជានោះ គឺផលិតផលឱសថយិនស៊ិន ដែលអាចជួយលើកកម្ពស់សុខភាព​ និងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ពិធីសម្ពោធននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបុរីប៉េងហួត The Star Quateria ដោយមានការចូលរួមពីលោកស្រី ហ៊ុន ស៊ីណាត ជាអធិបតីភាពផងដែរ។

លោកឧកញ៉ា អ៊ុច សម្បត្តិ អគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានមានប្រសាសន៍ថា មុនពេលដែលឱសថយិនស៊ិនគ្រួសារកក់ក្ដៅនាំចូលមកកម្ពុជា លោកឧកញ៉ាបានពិសោធប្រើប្រាស់ដោយខ្លួនឯងផ្ទាល់ពីព្រោះថាលោកក៏ជាមនុស្សដែលមានជំងឺឈឺចង្កេះ សរសៃ និងត្រូវដេកឈឺជាយូរឆ្នាំមកហើយ ពេលខ្លះលោកថាត្រូវឱ្យភរិយាឡើងជាន់ ដើម្បីកាត់បន្ថយការឈឺនៅពេលយប់ និងបានព្យាយាមស្វែងរកការព្យាបាលចលនានានាតែនៅតែមិនបាត់។ តែក្រោយពេលលោកប្រើប្រាស់ឱសថយិនស៊ិនរួចលោកក៏លែងឈឺ។

លោកឧកញ៉ាបន្តថា បន្ទាប់ពីបានព្យាបាលខ្លួនឯងបានជាសះស្បើយបែបនេះ លោកឧកញ៉ាក៏បានយកឱសថនេះ ជូនម្ដាយរបស់លោកឧកញ៉ាប្រើប្រាស់ ហើយក៏ឃើញថាទទួលបានលទ្ធផលដូចនឹងលោកឧកញ៉ាដែរ។ ដោយឃើញថាឱសថនេះទទួលបានលទ្ធផលល្អក្រោយពីប្រើប្រាស់ហើយ ទើបលោកឧកញ៉ាសម្រេចនាំចូលឱសថនេះពីប្រទេសថៃមកចែកចាយជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺស្រដៀងនឹងលោកឧកញ៉ាបានប្រើប្រាស់ដែរ។

លោកឧកញ៉ាបន្ថែមថា តាមពិតទៅឱសថយិនស៊ិននេះ មិនមែនជួយតែប៉ុននេះ តែក៏មានសមត្ថភាពក្នុងការគ្រប់គ្រងជាតិស្ករបានថែមទៀតផងដែរ ដែលវាមានអត្ថប្រយោជន៍ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសឈាមផងដែរ។

លោកស្រី ហ៉ឹម សុភ័ក្រ អគ្គនាយិកានៃក្រុមហ៊ុនគ្រួសារកក់ក្ដៅ ក៏បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ ប្រជាជនមួយចំនួនធំមានបញ្ហាលើជំងឺទឹកនោមផ្អែម និងលើសឈាម ដែលជាកត្តាប្រឈមសម្រាប់ពួកគាត់។ ឱសថយិនស៊ិនគ្រួសារកក់ក្ដៅនេះ នឹងជួយពួកគាត់ទទួលបានសុខភាពល្អធម្មតាវិញ ប៉ុន្តែឱសថតែមួយមុខវាមិនទាន់គ្រប់គ្រាន់សម្រាប់សុខុមាលភាពរបស់យើងនោះទេ តែយើងគួរតែព្យាយាមហូបស្អាត ផឹកស្អាត រស់នៅស្អាតនិងព្យាយាមហាត់ប្រាណឱ្យបានទៀងទាត់ផងដែរ។

លោកស្រីរំពឹងថា ឱសថនេះនឹងជួយឱ្យអ្នកដែលកំពុងមានជំងឺ ប្រឈមមួយចំនួនបានវិលត្រលប់ទៅជាអ្នក ដែលមានសុខភាពល្អវិញ ហើយដើម្បីឱ្យប្រជាពលរដ្ឋកាន់តែច្រើនបានប្រើប្រាស់ ក្រុមហ៊ុនក៏កំពុងប្រកាសរកតំណាងចែកចាយបន្តផងដែរ។

សម្រាប់អ្នកចង់ក្លាយជាតំណាង ចែកចាយរបស់ផលិតផលឱសថយិនស៊ិន របស់គ្រួសារកក់ក្ដៅ អាចទាក់ទងតាមរយៈលេខ៖ 069 351 115/ 092 887 892៕