(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះមិត្តភាពក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយ U19 បារាំង នៅស្តាតអូឡាំពិក នឹងចាប់ផ្តើមនៅសាលបាល់ទះ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក (ស្តាតអូឡាំពិក) វេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សូមអញ្ជើញចូលទស្សនាឱ្យបានច្រើនកុះករ។

គួរឱ្យដឹងថា សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យកីឡាបាល់ទះ សូមអញ្ជើញចូលរួមទស្សនា និងគាំទ្រក្រុមជម្រើសជាតិកម្ពុជា ឱ្យបានច្រើនកុះករ ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិ U19 របស់ប្រទេសបារាំង។

ចំពោះតម្លៃសំបុត្រទស្សនា ៨០០០រៀលក្នុងម្នាក់ អាចទំនាក់ទំនងកក់សំបុត្រតាមរយៈកញ្ញា លី សុគន្ធា 017 684 881 និងលោក ម៉ៅ រិទ្ធីសំណាង 096 591 6942៕