(ភ្នំពេញ)៖ ក្រោយទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន លើការបើកដំណើរការ 85°C Bakery Cafe ក្នុងប្រទេសកម្ពុជា អស់រយៈពេលប្រមាណ៤ឆ្នាំកន្លងមកនេះជាមួយនឹងការបើកដំណើរការសាខាថ្មីជាបន្តបន្ទាប់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ 85°C Bakery Cafe បានបន្តបើកដំណើរការសាខាថ្មីមួយទៀតហើយ គឺ 85°C Bakery Cafe សាខា Picasso City Garden នៅម្តុំបឹងកេងកង។

ពិធីបើកដំណើរការសាខាថ្មី 85°C Bakery Cafe សាខា Picasso City Garden បានធ្វើឡើងក្រោមវត្តមានលោក HSU I CHEN អនុប្រធានហាង 85°C Bakery Cafe​ នៅក្នុងប្រទេសកម្ពុជា​ រួមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ នៅ Picasso City Garden ។

ថ្លែងនាឱកាសនោះលោក HSU I CHEN​ បានឱ្យដឹងថា​ គិតចាប់ពី​ចូលមកដល់ក្នុងប្រទេសកម្ពុជា​ចាប់ពីឆ្នាំ២០១៩​ មកដល់ពេលនេះ​ 85°C Bakery Cafe​ បានទទួលការគាំទ្រយ៉ាងច្រេីនពីសំណាក់អតិថិជន​ ជាមួយនឹងការពង្រីកសាខាបានចំនួន៣​ សាខាជាបន្ទាប់រួមមាន​៖​ សាខា​ទី១​ នៅផ្លូវ​ មន្នីវង្ស​ បានបេីកនៅខែមិថុនា​ ឆ្នាំ២០១៩​, សាខាទី២​ 85°C Bakery Cafe សាខាមីតដោន​ បេីកនៅខែធ្នូ​ ឆ្នាំ២០១៩​ និងសាខាទី​៣​ គឺ​ 85°C Bakery Cafe សាខា Picasso City Garden នៅម្តុំបឹងកេងកង​ ដែលបានបេីកនៅថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២៣​នេះហេីយ 85°C Bakery Cafe​ នឹងបន្តបេីកសាខាទី៤​ នៅក្នុងមិនា​ ឆ្នាំ២០២៣ខាងមុខនេះ​ នៅតាមបណ្តោយផ្លូវជាតិលេខ១ផងដែរ។

ជាមួយគ្នានោះលោក HSU I CHEN​ ក៏បានថ្លែងអរគុណដល់អតិថិជនទាំងអស់​ ដែលតែងតែគាំទ្រ​ហាង​ 85°C Bakery Cafe និងសំណូមពរឱ្យអតិថិជនបន្តគាំទ្រហាង​85°C Bakery Cafe គ្រប់សាខាទាំងអស់ឱ្យបានកាន់តែច្រេីនបន្ថែមទៀតផងដែរ។

សូមជម្រាបដែរថា​ 85°C Bakery Cafe គឺជាហាងដែលមានប្រភពដេីមនៅប្រទេសតៃវ៉ាន់​ ដែលជាហាងមានលក់កាហ្វេ តែ និងនំខេក ព្រមទាំងបង្អែម ទឹកផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងផលិតផលនំប៉័ង។​ គិតមកដល់ពេលនេះហាង 85°C Bakery Cafe​ មានសាខាចំនួន 1000នៅទូទាំងពិភពលោកផងដែរ៕