(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះមិត្តភាពក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយ U19 បារាំង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបិទបញ្ចប់ជាមួយលទ្ធផល កម្ពុជាចាញ់ទាំងបីសិត។

ការចាញ់ទាំងបីសិត របស់ក្រុុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិបារាំង នាពេលនេះ គឺក្រុមកីឡាករបាល់ទះកម្ពុជា ពិតជាទទួលបាននូវបទពិសោធន៍ថ្មីបន្ថែមទៀត សម្រាប់ត្រៀមក្នុងការប្រកួតផ្លូវការនាពេលខាងមុខ។

គួរជម្រាបថា ការប្រកួតនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានអ្នកចូលរួមគាំទ្រប្រមាណជាង៥ពាន់នាក់ នៅសាលបាល់ទះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕