(ភ្នំពេញ)​៖​ ការប្រកួតបាល់ទាត់ពានរង្វាន់លីគអាជីពកម្ពុជា Cambodian League Cup 2023 នៅសប្តាហ៍ទី២នេះ​ ត្រូវបានបញ្ចប់​ ដោយក្រុមវិសាខា​ បានយកឈ្នះ​ ម្ចាស់ផ្ទះ​ បឹងកេត​ នៅក្នុងលទ្ធផល​ ៣-០​ កាលពីម្សិលមិញ​នេះ​។

ទាក់ទងទៅនិងការប្រកួតរបស់ក្រុមទាំងពីរ​ ចូលដល់តង់ទី១​ ក្រុមភ្ញៀវវិសាខា​ បាននាំមុខមុនមួយគ្រាប់និងទាត់បញ្ចូលទីដោយកីឡាករ​ TAKUMU ពាក់លេខ៨​ នៅនាទីទី២៦​។ លុះចូលដល់តង់ទី២​ វិសាខា​ រកបន្ថែមបាន២គ្រាប់ទៀត​ ដោយកីឡាករ​ SOR ROTANA ពាក់លេខ៥​ រកបាន១គ្រាប់នាទីទី៦៩​ និងគ្រាប់ចុងក្រោយ​ របស់កីឡាករ​ MARCOS VINICIUS ពាក់លេខ១៧​ នៅនាទីទី៩០+5​។

គួររំលឹកថា​ ក្រុមវិសាខា​ កាលពីសប្តាហ៍​ទី១​ ធ្លាប់បានយកឈ្នះក្រុមព្រៃវែង​ ក្នុងលទ្ធផល​ ២-១​ ថ្ងៃអាទិត្យ​ ទី១១​ ខែកុម្ភះ​ កន្លងទៅ​។ វិសាខា​ ឆ្លងកាត់​ ២ប្រកួតមកនេះ​ ឈ្នះ២​ និងបានឈរនៅចំណាត់ថ្នាក់លេខ២​ មាន៦ពិន្ទុ​ ស្មេីនិងក្រុ​ម​ សមាគមកីឡាបាល់ទាត់ ខ.ភ.ម​ និងគិរីវង់សុខសែនជ័យ​ ប្រចាំពូល​ (A)។

ខាងក្រោមនេះជាលទ្ធផលសរុបរបស់ក្រុមទាំង១២​ នៃពានរង្វាន់លីគខាប់ឆ្នាំ២០២៣​នេះ​ រួមមាន៖​

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៣ នៃពូល (B)​ រួមមាន៖
១៖​ ISI ដង្កោសែនជ័យ ១-៣ណាហ្គា
២៖ សូលទីឡូអង្គរ ០-០​ អង្គរថាយហ្គឺរ
៣៖ ព្រះខ័នរាជស្វាយរៀង ០-១​ ភ្នំពេញក្រោន។

ចំណែកការប្រកួតនៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភះ ឆ្នាំ២០២៣ នៃពូល (A)​ រួមមាន៖
១៖ កោះកុង ១-២​ សមាគមកីឡាបាល់ទាត់ ខ.ភ.ម
២៖ ព្រៃវែង ១-២​ គិរីវង់សុខសែនជ័យ
៣៖ បឹងកេត ០-​៣​ វិសាខា។