(ឡុដ៏)៖ ក្រុមដឹកនាំដោយលោក Mikel Arteta បានត្រលប់មកឈរកំពូលតារាងលីគអង់គ្លេស Premier League ជាថ្មីបន្តទៀត និងមាន ២ពិន្ទុនាំមុខក្រុម Manchester City បន្ទាប់ពីពួកគេបានបញ្ចប់ការប្រជែងនៃសប្តាហ៍ទី២៣ ជើងទី២ ដ្បិតការប្រជែងលីគនៅសល់តែ ១៥ប្រកួតទៀត។

ជាបណ្តោះអាសន្នក្រុមកំពូលតារាងលីគ Premier League ក្រុមការពារតំណែងជើងឯក Manchester City ឆ្លងកាត់ ២៤ប្រកួតរកបាន ៥២ពិន្ទុ ខណៈក្រុម Man United រកបាន ៤៩ពិន្ទុ និងក្រុម Tottenham Hotspur រកបាន ៤២ពិន្ទុស្ថិតក្នុងនាមជាក្រុម ៤ឈរកំពូលតារាងលីគ។

ខ្សែបម្រើការពាររបស់ក្លិបកាំភ្លើងធំ Oleksandr Zinchenko លើកឡើងថា «ក្លិប Arsenal អាចនិងសម្រេចបាននៅអ្វីដែលពួកគេចង់បាន ហើយថាការប្រកួតដណ្តើមពាននេះ កាន់តែមានសភាពក្ដៅឡើង»

បញ្ជាក់ផងថា សម្រាប់ការប្រជែងលីគអង់គ្លេស Premier League 2022-23 គិតត្រឹងក្រុម Arsenal ឈរកំពូលតារាងលេងនេះ នៅសល់តែ ១៥ប្រកួតទៀតត្រូវបញ្ចប់ ខណៈក្រុម Manchester City លេងបាន ២៤ប្រកួតនាមជាក្រុមការពារតំណែងជើងឯក៕