(ប៉ារីស)៖ ខ្សែប្រយុទ្ធ Neymar ត្រូវលើកចេញពីលាន ក្រោយជួបបញ្ហារបួសកជើង ខណៈដែល PSG យកបានជ័យជម្នះដោយមិនគួឱ្យជឿលើក្រុម Lille លទ្ធផល ៤-៣ ពីការធ្វើបានដោយ Messi នៅនាទីបន្ថែម ដ្បិត Neymar ក៏រកបាន ១គ្រាប់ផងដែរ ក្នុងជំនួបនេះនៃការប្រជែងលីគ Ligue 1 សប្តាហ៍ទី២៤។

ប្រភពពី BBC បានឱ្យដឹងថា ខ្សែប្រយុទ្ធ Neymar បានជួបបញ្ហារបួសកជើង ហើយត្រូវបានលើកចេញពីទីលាន ក្នុងការប្រកួតដែលរូបគេរកបាន ១គ្រាប់ក្នុងតង់ទី១ នាទី១៧, ជួយឱ្យក្រុមក្លិប PSG បាននាំមុនក្រុម Lille លទ្ធផល ២គ្រាប់មុន ដោយមានការស៊ុតបើកឆាកដោយ Mbappe នៅនាទី១១។

ស្ថិតក្នុងការប្រកួតខ្សែប្រយុទ្ធឆ្នើម Messi ក៏រកបាន ១គ្រាប់ផងដែរពីការស៊ុតបាល់ Free-kick នៅនាទី៩៥ បានសម្រេចយ៉ាងអស្ចារ្យនិងមិនគួរឱ្យជឿ ដ្បិតខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏បានគ្រាប់ទី២ របស់គេនៅនាទី៨៧ ផងដែរ ហើយតាមរយៈលទ្ធផលនេះ PSG បន្តនាំមុខកំពូលតារាង Ligue 1 មានចំនួន ៥៧ពិន្ទុ។

បញ្ជាក់ផងថា សម្រាប់បញ្ហារបួសរបស់ Neymar នៅមិនទាន់ត្រូវបានបញ្ជាក់ដោយក្លិបបនោះទេ ថាអាចឈានដល់កម្រិតណានោះទេ ដោយអ្នកចាត់ការក្រុមលោក Christophe Galtier ក៏កំពុង់រង់ចាំលទ្ធផលនេះផងដែរ។ ដ្បិតពួកគេនឹងជួនក្រុម Bayern Munich នៅថ្ងៃទី៩ ខែមិនាខាងមុននេះ ក្នុងពាន Champions League ជើងទី២ វគ្គ ១៦ក្រុម៕