(ភ្នំពេញ)៖ ចែករង្វាន់ម៉ូតូអស់ទាស់! រង្វាន់ម៉ូតូជាច្រើនពីក្រោមក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង WURKZ និងភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល បានធ្លាក់ដល់ដៃអតិថិជនចំនួន ១៦នាក់ មកពីច្រើនរាជធានីខេត្ត ក្នុងប្រទេសកម្ពុជា។

ការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រដាល់ WURKZ សង្វៀនគុនខ្មែរក្នុងស្ថានីយទូរទស្សន៍បាយ័ន កាលពីថ្ងៃសោរ៍។

ក្នុងនោះ អតិថិជនចំនួន១៥នាក់ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ១៥គ្រឿងពីភេសជ្ជៈប៉ូវកម្លាំង WURKZ រួមមាន៖ ភ្នំពេញ ១នាក់ កំពង់ចាម ២នាក់ កំពង់ឆ្នាំង ១នាក់ តាកែវ ១នាក់ ព្រះសីហនុ ៣នាក់ កោះកុង ១នាក់ សៀមរាប ១នាក់ ព្រះវិហារ ២នាក់ ពោធិ៍សាត់ ១នាក់ កំពង់ស្ពឺ ១នាក់ និងកំពត់ ១នាក់។ ចំណែកឯ ភេសជ្ជៈ ICY COOL មានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ១គ្រឿងមកពីខេត្តក្រចេះ។

គិតត្រឹមខែកុម្ភៈនេះ មានអ្នកឈ្នះសរុបចំនួន៨៧នាក់សម្រាប់ភេសជ្ជៈប៉ូវកម្លាំង WURKZ និង១២នាក់សម្រាប់ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ។ ភេសជ្ជៈប៉ូវកម្លាំង WURKZ ចែករង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីជូនអតិថិជន៥០រង្វាន់ក្នុង១ខែ។ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលចែករង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីជូនអតិថិជន២៥រង្វាន់ក្នុង១ខែ៕

* តើអ្នកណានឹងក្លាយជាម្ចាស់រង្វាន់ម៉ូតូបន្ទាប់ពី WURKZ និង ICY COOL?