(ភ្នំពេញ)៖ ការប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន» បានឈានដល់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយហើយ ដែលនេះជារដូវកាលលើកទី៨ ឆ្នាំ២០២២ ដោយមានក្រុមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប៉ះក្រុមទីស្តីការគណៈរដ្ឋមន្រ្តី និងធ្វើការប្រកួតនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នាវេលាម៉ោង ១៧៖៣០នាទីលា្ងចនេះ។

រំលឹកផងថា ការចាប់ឆ្នោតវគ្គ ១៦ក្រុម ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សូវ៉ាត សីលា ប្រធានគណៈកម្មការប្រតិបត្តិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន ដោយមានការចូលរួមពីតំណាងប្រតិភូកីឡាតាមក្រសួងស្ថាប័នទាំង ១៦ផងដែរ។

ខាងក្រុមនេះជាកម្មវិធីប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃដំណើឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់«មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន នារដូវកាលទី៨៖