(ភ្នំពេញ)៖ អ្នកគាំទ្ររបស់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ដែលមានបំណងចង់បញ្ចេញសមត្ថភាពច្រៀងរបស់ខ្លួន នៅពេលនេះអាចធ្វើការទិញពាក្យចូលរួមប្រឡងវគ្គជម្រុះដំបូង Online Audition ដែលមានដាក់លក់នៅទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

សម្រាប់រាជធានីភ្នំពេញ លោកអ្នកអាចរកទិញពាក្យបាននៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ក្រុមហ៊ុន ហង្សមាសវីដេអូផ្សារអូឬស្សី កាហ្វេហង្សមាស Aeon2 ទូរទស្សន៍ហង្សមាស HDTV ព្រែកឯង និងភ្នាក់ងារទូរទស្សន៍ហង្សមាស HDTV នៅតាមបណ្តាខេត្តដូចជា៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តរតនៈគីរី ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តក្រចេះ និងខេត្ត កំពង់ស្ពឺ។

ចូលរួមប្រឡងវគ្គជម្រុះដំបូង ONLINE AUDITION ដោយគ្រាន់តែទិញពាក្យសុំចូលរួមប្រឡង និងបំពេញពាក្យឲ្យបានត្រឹមត្រូវ រួចថតជាវីដេអូឃ្លីបសំឡេងខ្លួនឯងច្រៀង ដោយក្នុងដៃមានកាន់ពាក្យសុំចូលរួមប្រឡង ផ្ញើវីដេអូនោះតាមរយ:តេឡេក្រាមតែមួយគត់ 099 471 221 ឲ្យបានមុនថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០លានរៀល ហើយក្លាយខ្លួនជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាស រឹតតែមហាពិសេសសម្រាប់បេក្ខជន ៤រូបដែលមានសមត្ថភាពឆ្លងកាត់ឧបសគ្គដល់វគ្គផ្តាច់ព្រ័ត្រ នឹងទទួលបានប្រាក់រង្វាន់ ១១០លានរៀល បន្ថែមទៀត ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ។

តាមដានទំព័រហ្វ៊េសប៊ុកខាងក្រោមដើម្បីទទួលបានព័ត៌មានថ្មីអំពីកម្មវិធី The Voice Cambodia រដូវកាលថ្មី រដូវកាលទី៣៕

 The Voice Cambodia: https://www.facebook.com/TheVoiceCambodia
 Cambodia Beer: https://www.facebook.com/cambodiabeer
 ICY COOL: https://www.facebook.com/ICYCOOLEnergy
 IZE: https://www.facebook.com/izecolakhmerbeverages