(ភ្នំពេញ)៖ កម្មវិធី Flash Deal 22.2 ដែលជាព្រឹត្ដិការណ៍ប្រូម៉ូសិនពិសេស នឹងមានវត្តមាននៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និង ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតែមួយថ្ងៃតែប៉ុណ្ណោះ។ អតិថិជន នឹងទទួលបានការផ្ដល់ជូននៅប្រូម៉ូសិនដ៏ធំអស្ចារ្យរហូតដល់ ៧០% ពីបណ្តាហាងម៉ាកល្បីៗជាច្រើនរួមថា ផ្សារទំនើប ជីប ម៉ុង, អាហារដ្ឋាន, ហាងលក់សម្លៀកបំពាក់, និងហាងលក់បរិក្ខារប្រើប្រាស់ជាច្រើនផ្សេងទៀតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះអតិថិជនក៏អាចចូលរូមលេងចាប់ប៉េងប៉ុងដើម្បីឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែចំណាយថវិកាចាប់ពី ២០ ដុល្លារសម្រាប់ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល និង ១៥ ដុល្លារសម្រាប់ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្នុងការទិញទំនិញនៅហាងដែលផ្ដល់ជូននៅប្រូម៉ូសិនខាងលើ រួចយកវិក្កយបត្រដើម្បីធ្វើការចាប់បាល់យករង្វាន់ដូចជា៖ ដបទឹកអ៊ីណុករបស់ជីប ម៉ុង រីថែល, ថង់បរិស្ថានរបស់ជីប ម៉ុង រីថែល, ជាមួយនឹងរង្វាន់ជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Flash Deal 22.2 មានតែមួយថ្ងៃប៉ុណ្ណោះក្នុងការផ្តល់ជូនប្រូម៉ូសិនដ៏ធំ ពីហាងទំនិញជាច្រើនដែលមានសុទ្ធសឹងតែជាហាងសំលៀកបំពាក់ប្រេនល្បីៗ អាហារដ្ឋាន និងហាងលក់សម្ភារៈផ្សេងៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះនាថ្ងៃខាងមុខ ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងផ្ដល់ជូននៅកម្មវិធីពិសេសៗ និងប្រូម៉ូសិនជាច្រើនទៀត ជូនអតិថិជន ដើម្បីចូលរួមកម្សាន្ដ និងទិញទំនិញល្អៗ ម៉ាកល្បីនៅក្រៅប្រទេសទាំងអស់គ្នា។ ចាំអីទៀត រួសរាន់ឡើង! ណាត់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក មកចូលរួមទិញទំនិញល្អៗ និងលេងកម្សាន្ដជាមួយ ជីប ម៉ុង ម៉ល ថ្ងៃ Flash Deal 22.2 ខាងមុខនេះទាំងអស់គ្នាណា។

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផងដែរ។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/271MegaMall
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖
https://facebook.com/chipmongsensok/
ឬទាក់ទងមកលេខ៖ 070 822 822 ឬ 096 888 9 888 ៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖

* លេខទូរសព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]