(កូរ៉េ)៖ Suga ត្រូវបានគេដឹងថា គឺជាសមាជិកតែម្នាក់គត់ ក្នុងក្រុមចម្រៀង BTS ដែលបានប្រគំតន្ត្រីទេសចរណ៍ពិភពលោកទោលដំបូងគេ ខណៈកម្មវិធីសម្តែងកាន់តែខិតចូលមកដល់ នៅពេលនេះ Suga បានបញ្ចេញ Poster ប្រគំតន្ត្រីទេចរណ៍របស់ខ្លួនជាផ្លូវការ ជាមួយនឹងរចនាបថ និងពណ៌ផ្ទុយគ្នា បង្ហាញពីអត្តសញ្ញាណទាំងពីរ គឺ Suga និងបទចម្រៀង Agust D។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

រួមជាមួយនឹងសកម្មភាពរបស់ BTS, Suga បានបង្ហាញពីពណ៌តន្ត្រី និងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោក ដោយការចេញផ្សាយ mixtapes ក្រោមឈ្មោះ «Agust D» ក្នុងឆ្នាំ ២០១៦ និង២០២២។ ដំណើរតន្រ្តីទេសចរណ៍ពិភពលោករបស់ Suga នឹងចាប់ផ្តើមនៅថ្ងៃទី ២៦-២៧ ខែមេសា នៅ Belmont Park ហើយបន្តទៅកាន់ Newark, Rosemont, L.A., Indonesia ថៃ សិង្ហបុរី សេអ៊ូល ជប៉ុន និងបណ្តាប្រទេសជាច្រើនទៀត។

គួរជម្រាបថា Suga ឬមានឈ្មោះដើមកំណើត Min Yoon Gi គឺជាសមាជិកម្នាក់ ក្នុងចំណោម៧នាក់នៃក្រុមចម្រៀង BTS។ កាលពីខែធ្នូ ឆ្នាំ២០២២ សមាជិកវ័យចាស់ជាងគេ Jin បានចាប់ផ្តើមបំពេញកាតព្វកិច្ចយោធា ដោយប្រើរយៈពេលសរុប១ឆ្នាំ និង៦ខែ។ តាមរយៈការប្រគំតន្ត្រីទេសចរណ៍ខាងមុខ Suga មានចម្រៀងទោលល្បីៗជាច្រើនបទ ក្នុងនោះដូចជាបទ «Agust D» និងបទ «Give It To Me» ជាដើម៕