(ឡុងដ៍)៖ ខ្សែបម្រើសញ្ជាតិអេហ្ស៊ីប Mohamed Elneny បានបន្តកិច្ចសន្យារបស់លោក ជាមួយនឹងក្លិប Arsenal រហូតដល់ខែមិថុនា ឆ្នាំ២០២៤, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

កីឡាករវ័យ ៣០ឆ្នាំ Elneny ដែលជាកីឡាករ លេងបានយូរជាងគេបំផុតរបស់ក្លិប Arsenal នោះ បច្ចុប្បន្នកំពុងអវត្តមានពីការប្រកួត ដោយសារមានរបួសជង្គង់ ហើយពេលវេលាជាក់លាក់ នៃការវិលត្រឡប់មកវិញ របស់លោក មិនទាន់ដឹងនៅឡើយនោះទេ ខណៈបានលេងចំនួន ១៥៥លើកមកហើយគិតចាប់តាំងពីចុះកិច្ចសន្យាផ្ទេរមកពីក្លិប Basel ក្នុងឆ្នាំ២០១៦។

Elneny បានចូលរួមប្រកួតចុងក្រោយ សម្រាប់ក្លិប Arsenal ក្នុងការប្រកួតជុំទី៣ នៃលីគ FA Cup កាលប៉ះជាមួយក្រុម Oxford កាលពីខែមករា ដោយបានស៊ុតបញ្ចូលទីបើកឆាកក្នុងលទ្ធផលប្រកួតឈ្នះ៣-០៕