(ឡុងដ៍)៖ ប្រធានក្រុម Chelsea កីឡាករ Cesar Azpilicueta ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយពេល ៣ថ្ងៃ បន្ទាប់ពីបានរងរបួសក្បាលខ្លាំង ក្នុងការប្រកួតលីគ Premier League ចាញ់ក្រុម Southampton ក្នុងលទ្ធផល១-0, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានរងការទាត់ចំក្បាលដោយកីឡាករ Sekou Mara របស់ Southampton អំឡុងពេលលេងតង់ទី២ និងត្រូវបានគេសែងចេញពីទីលានប្រកួត នៃកីឡដ្ឋាន Stamford Bridge។

សូមជម្រាបថា Chelsea នឹងត្រូវប៉ះ Tottenham Hotspur នៅក្រៅទឹកដីរបស់ខ្លួន នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈការវិលត្រឡប់របស់ Azpilicueta ត្រូវពឹងផ្អែកលើលក្ខខណ្ឌពិធីការប៉ះទង្គិច ដោយសមាគមបាល់ទាត់ និងលីគ Premier League៕