(ភ្នំពេញ)៖ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បានឧបត្ថម ទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 តាមរយៈ Mr. Kevin Woolmer, ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់មន្ទីរពេទ្យនានា រួមមានមន្ទីរពេទ្យ អង្គឌួង មន្ទីរពេទ្យ ព្រះកុសុមៈ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) ដែលក្នុងមន្ទីរពេទ្យមួយនីមួយៗ ចំនួន២០០កេស ដើម្បីបង្កើននូវវប្បធម៌ចែករំលែក និងលើកកម្ពស់សុខុមាលភាពប្រជាជាតិខ្មែរតាមរយៈវិស័យសុខាភិបាលនៅក្នុងប្រទេស

- កាលពីថ្ងៃ ១៤ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់មន្ទីរពេទ្យ អង្គឌួងចំនួន២០០កេស តាមរយៈ លោក នង ម៉ានិត នាយករង មន្ទីរពេទ្យព្រះអង្គឌួង
- កាលពីថ្ងៃ ១៧ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់មន្ទីរពេទ្យ ព្រះកុសុមៈ ចំនួន២០០កេស តាមរយៈ សាស្ត្រាចារ្យជំនួយ ខាត់ឌុន តារាផល ប្រធានការិយាល័យរដ្ឋបាល
- កាលពីថ្ងៃ ២០ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) ចំនួន២០០កេស តាមរយៈ លោក ង៉ែត ទិត្យា នាយករង មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក

អ៉ីលែន គឺជាទឹករ៉ែធម្មជាតិដែលមានកម្រិត pH8.2 មានប្រភព និងទីតាំងផលិតនៅជើងភ្នំគូលែន ខេត្តសៀមរាប។ ទឹកភ្លៀងដែលធ្លាក់ចុះពីលើភ្នំគូលែនបានហូរច្រោះចូលទៅក្នុងដីតាមរយៈស្នាមប្រេះនៃថ្ម រួមជាមួយស្រទាប់ថ្មខុសៗគ្នា ខ្សាច់ និងដីល្បាប់បង្កើតបានជាល្អាង និងតម្រងចម្រោះទឹកធម្មជាតិដ៏អស្ចារ្យនៅក្រោមភ្នំគូលែនដែលជាប្រភពទឺករ៉ែអ៉ីលែន ដ៏វិសុទ្ធរួមជាមួយ pH រហូតដល់ 8.2 ខ្ពស់ជាងគេនៅកម្ពុជា ។ ទឹករ៉ែធម្មជាតិ Elan pH8.2 គឺជាប្រភពទឹកដែលផ្ទុកនូវសារធាតុចិញ្ចឹមសេរីរាង្គល្អៗ ដែលសារធាតុទាំងអស់នោះបង្កើតឡើងដោយធម្មជាតិ និងគ្មានការកែច្ឆៃ។ កំរិត pH 8.2 នឹងជួយឱ្យរាងកាយរបស់អ្នកមានជាតិអាល់កាឡាំង ផ្ដល់នូវសុខភាពល្អ និងរាងកាយមាំមួន។ ទឹករ៉ែធម្មជាតិដែលមាន pH ឬអាល់កាឡាំង (Alkaline) កម្រិតខ្ពស់បែបនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែងចំពោះសុខភាព ក៏ដូចជាជួយថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ ជួយបន្សាបជាតិអាស៊ីតដែលលើសនៅក្នុងរាងកាយ ក្រពះ និងពោះវៀនបានយ៉ាងមានប្រសិទ្ធភាព។

សូមជម្រាបថាក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិត ទឹករ៉ែធម្មជាតិ Elan pH8.2 ដែលមានគុណភាពល្អបំផុត រួមជាមួយការយកចិត្តទុកដាក់ ប្រកបទៅដោយអនាម័យ អាចទុកចិត្ត និងអាចជឿជាក់បាន។

លោកអ្នកអាចរកជាវទឹករ៉ែធម្មជាតិ Elan pH 8.2 គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ណ៍មានបន្ថែម ឬទំនាក់ទំនងមកលេខ 017 32 32 59 / 010 55 95 09
Facebook (https://www.facebook.com/ElanMineralWaterPh8.2)
Telegram (https://t.me/ElanMineralwater)