(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រីហេងសំរិន និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានជំរុញឲ្យយុវជន ចូលរួមលេងកីឡា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើរអប្បាយមុខផ្សេងៗ។

លោក មួន វាសនា បានជំរុញដូច្នេះ ក្នុងឱកាស ចូលរូមពិធីប្រកាសខេត្តស្វាយរៀង និងខេត្តព្រៃវែង អស់មីន ដែល សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និង គ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តស្វាយវែង សហការរៀបចំការប្រកួតបាល់ទាត់ ពានរង្វាន់គ្មានមីន ឧបត្ថម្ភដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃសុក្រ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានបាល់ទាត់សាកវិទ្យាល័យ ជាតិ ជាស៊ីម កំចាយមារ (NUCK) ។

លោក មួន វាសនា បានបញ្ជាក់ផងដែរថា ជាលទ្ធផល ការប្រកួតអបអរយកពានរង្វាន់អស់មីនខេត្តស្វាយរៀង ត្រូវបានទៅក្រុមបាល់ទាត់ និស្សិត UME ខេត្តកំពង់ចាម និង ការប្រកួតអបអរយកពានរង្វាន់អស់មីនខេត្តព្រៃវែង បានទៅក្រុមបាល់ទាត់ចម្រុះជាតិសាសន៍ Bayon Wanderer មកពីទីក្រុងភ្នំពេញ។

ជាមួយគ្នានេះដែរ លោក មួន វាសនា បានស្នើសុំឲ្យសិស្ស និស្សិត និងមហាជនចូលរួមលេងកីទ្បា និង គាំទ្រកីឡាទាំងអស់គ្នា ដើម្បីចូមរួមចលនាគាំទ្រ ការរាប់ថយក្រោយ ដែលនៅសល់តែ ៦៨ ថ្ងៃ រាប់ថយក្រោយ (៦៨ days countdown) នៃព្រឹត្តិការណ៍ SEA Games និង ASEAN Para Games ដែលកម្ពុជា និងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះ ទៅកាន់ Sea game លើកទី៣២ និង កីទ្បាប៉ារាទ្បាំពិកលើកទី ១២ នាពេលខាងមុខ។

កីឡានាំមកនៅសុខភាព មិត្តភាព និងសាមគ្គីភាពជំរុញឲ្យយុវជនចូលរួមលេងកីឡាជៀសឆ្ងាយ ពីគ្រឿងញៀន និង អប្បាយមុខផ្សេងៗ៕