(ភ្នំពេញ)៖​ ការប្រកួតបាល់ទាត់ពានរង្វាន់​ Cambodian League Cup ឆ្នាំ២០២៣​ នៃសប្តាហ៍ទី៣​ ត្រូវបានបញ្ចប់​ដោយក្រុមម្ចាស់ផ្ទះណាហ្គា​ បានបំបាក់ក្រុមភ្ញៀវ​ សូលទីឡូអង្គរ​ យ៉ាងចាស់ដៃ​ក្នុងលទ្ធផល​ ៦-០​ ប្រចាំពូល​ B​។

ទាក់ទងទៅនឹងការប្រកួតរបស់ក្រុមទាំងពីរ​នៃតង់ទី១​ ណាហ្គា​បាននាំមុខមុនដល់ទៅ ៥គ្រាប់ និងទាត់បញ្ចូលទីដោយកីឡាករ​ MARQUES MARCIO ពាក់លេខ១៤​ រកបាន ២គ្រាប់នៅនាទីទី​១៧​ និង៤៤​ ជាមួយមិត្តរួមក្រុម​ KIKUCHI YUTA ពាក់លេខ១៣​ រកបាន ១គ្រាប់នៅនាទី២៦​​ នៅពេលកីឡាករ​ សុះ​ ស៊ូហាណា​ ពាក់លេខ១២​ រកបាន ១គ្រាប់​ នៅនាទី២៨​​ កីឡាករ​ DOS SANTOS CRISTIAN ពាក់លេខ២៣​ រកបាន ១គ្រាប់​នៅនាទីទី៣៦។

ចំណែកឯការប្រកួតតង់ទី២​ វិញណាហ្គា​ ក៏បានបន្ថែម ១គ្រាប់ទៀត​ដោយកីឡាករ​ សេង​ សារ៉ាវុធី​ ពាក់លេខ៨៧​ ទាត់បញ្ចូលនៅនាទី៧៥​ និងធ្វេីឲ្យក្រុមទទួលបានជ័យជម្នះតែម្តង។

គួររំលឹកផងថា​ ណាហ្គា​កាលពីសប្តាហ៍ទី២​ ក៏បានយកឈ្នះ​ ក្រុម ISI ដង្កោសែនជ័យ​ ក្នុងលទ្ធផល​ ៣-១​ ដោយបានឆ្លងកាត់ ៣ប្រកួត​មកនេះ​ ឃេីញថា​ ឈ្នះ៣​ មិនដែលស្គាល់ពាក្យថាចាញ់ម្តងឡេីយ​ និងបានឈរនៅកំពូលតារាងជាបណ្តោះអាសន្នដោយមាន ៩ពិន្ទុ​ពេញប្រចាំពូល​ B។

ខាងក្រោមនេះជាលទ្ធផលសរុបរបស់ក្រុមទាំង១២​ នៃការប្រកួតពានរង្វាន់លីគខាប់​ ប្រចាំសប្តាហ៍ទី៣​ រួមមាន៖

ការប្រកួតនៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភះនេះនៃពូល A រួមមាន៖

១៖ គិរីវង់សុខសែនជ័យ ២-0​ បឹងកេត
២៖ អគ្គិសនីកម្ពុជា ៣-២​ កោះកុង
៣៖ សមាគមកីឡាបាល់ទាត់ ខ.ភ.ម ២-១​ ព្រៃវែង។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ នៃពូល B រួមមាន៖

១៖ អង្គរថាយហ្គឺរ ០-៥​ ព្រះខ័នរាជស្វាយរៀង
២៖ នគរបាលជាតិ ១-៣​ ISI ដង្កោសែនជ័យ
៣៖ ណាហ្គា ៦-០​ សូលទីឡូអង្គរ៕

សូមបញ្ជាក់ថា​ សម្រាប់ក្រុមប្រចាំពូល A វិញ​ សមាគមកីឡាបាល់ទាត់ ខ.ភ.ម នៅតែឈរកំពូលតារាងលេខ១ ​ដដែល​ បន្ទាប់ពីបានយកឈ្នះ​ព្រៃវែង​ ក្នងលទ្ធផល​ ២-១​ និងមាន ៩ពិន្ទុ​ ស្មេីក្រុមគិរីវង់សុខសែនជ័យដែរ៕