(ភ្នំពេញ)៖ ត្រឹមរយៈពេល ៣ថ្ងៃសោះ នៃការបើកលក់ជាផ្លូវការអាគារថ្មី tower F របស់ ខុនដូ អ័រគីដេ ទទួលលទ្ធផល លើសពីការរំពឹងទុក ប្រមាណ ៥០ជាង យូនីត ត្រូវបានកក់យកដោយភ្ញៀវដែលបានមកទស្សនាផ្ទាល់នូវខុនដូ អ័រគីដេ លើផ្លូវ 2004។

លោក គ្រួច សុភត្រ្តា ប្រធាននាយកគ្រប់គ្រងទូទៅ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងដូច្នេះថា «វាជារឿងដែលយើងសឹងតែមិនចង់ជឿថា អាគារថ្មី Tower F នៃខុនដូអ័រគីដេ ទទួលបានការពេញចិត្ត និង គាំទ្រយ៉ាងច្រើនបែបនេះ ខណៈការប្រកួតប្រជែងទីផ្សារខុនដូ កំពុងពុះកញ្រ្ជោលនៅកម្ពុជា»

លោកក៏ឆ្លៀតឱកាស ថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តយស និង ដៃគូរភ្នាក់ងារផ្សេងៗ និង ជាពិសេសបុគ្គលិកផ្នែកលក់ទាំងអស់របស់ អ័រគីដេ ដែលបានចូលរួមបំបែកឯកត្តកម្មថ្មីនេះ។

លោកក៏សង្ឃឹមផងដែរថា បន្ទាប់ពីការបើកលក់ជាផ្លូវការ ៣ថ្ងៃនេះ កន្លងផុតទៅ បុគ្គលិកផ្នែកលក់ និង ភ្នាក់ងារអចលនទ្រព្យ នឹងនៅបន្តជំរុញផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដល់អតិថិជនដែលបានចាប់អារម្មណ៍ខុនដូ អ័រគីដេ ជាពិសេស អំពី តម្លៃបន្ទប់ ភាពងាយស្រួលនៃការបង់ប្រាក់ត្រឹម ៣៥០ដុល្លារ/ខែ និងបរិយាកាសដ៏សែនមនោរម្យនៃការរស់នៅក្នុង ខុនដូ អ័រគីដេ ឲ្យបានក្បោះក្បាយផងដែរ។

លោកក៏ជូនពរ ដល់អតិថិជនទាំងអស់ដែលបានជ្រើសរើស រស់នៅក្នុង ខុនដូ អ័រគីដេ ទទួលបាន នូវសុភមង្គល វិបុលសុខ សុខដុមរមនា និង សុខភាពមាំមួនទាំងផ្លូវកាយ និង ផ្លូវចិត្ត គ្រប់ពេលវេលាក្នុង លំនៅស្ថានស្តង់ដាលំដាប់ថ្នាក់ពិភពលោកមួយនេះ៕