(ភ្នំពេញ)៖ ក្រុមហ៊ុន អេស្កាវ៉ាទ័រ សូមីតូមូ SUMITOMO ជប៉ុន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗនេះ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់គ្រឿងចក្រអោយបានត្រឹមត្រូវ និងតំហែទាំបច្ចេកទេសសំខាន់ៗ ដល់សិក្ខាកាម។

ក្រុមហ៊ុនសូមីតូមូ SUMITOMO បានចែករំលែកពីវិធីសាស្ត្រដែលជំនួយក្នុងការថែទាំ និងការប្រើប្រាស់គ្រឿងចក្រអោយបានយូរ មិនងាយរងការខូចខាត និងចំនណញលុយសម្រាប់អាជីវកម្ម។

គួរបញ្ចាក់ផងដែលថា អេស្កាវ៉ាទ័រ សូមីតូមូ SUMITOMOនេះ ជាអេស្កាដែលនាំចូលពីប្រទេសជប៉ុន ផលិតតាមបច្ចេកវិទ្យាចុងក្រោយបង្អស់ ជាពិសេសស៊ីប្រេងតិចបំផុត។

បើយើងក្រលេកមកមើលសក្ខាកាម ពួកគាត់សប្បាយរីករាយជាខ្លាំងសម្រាប់ការមកចូលរួមវគ្គបណ្តុះបណ្តាលនេះ ពួកគាត់និយាយថា នេះជាឱកាសកម្ររកបានណាស់ ដើម្បីអោយគាត់ដឹងពីគន្លឹះសំខាន់ៗទាំងនេះ។ សក្ខាកាម បានស្នើសុំឲ្យក្រុមហ៊ុនមានវគ្គបណ្តុះបណ្តាលនេះជារៀងរាល់ឆ្នាំ ដើម្បីអោយពួកគាត់យល់ដឹងអ្វីដែលថ្មី និងសម្របខ្លួនតាមបច្ចេកវិទ្យាចុងក្រោយនៃគ្រឿងចក្រ។

សូមជម្រាបដែរថា ជានិច្ចជាកាល ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ទៅលើបច្ចេកទេសប្រើប្រាស់ ការផ្តល់សេវាកម្ម និងការរក្សានូវគុណភាព ផលិតភាព របស់គ្រឿងចក្រ ដែលលក់ជូនអតិថិជន។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងមកលេខទូរស័ព្ទដោយផ្ទាល់ គឺលេខ 086 88 85 85 ផ្នែកទីផ្សារ ឬគេហៈទំព័រ SUMITOMO CAMBODIA៕