(ម៉ូនិច)៖ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នា២០២៣នេះ ក្លិបបាល់ទាត់កំពូលប្រចាំប្រទេសអាល្លឺម៉ង់ Bayern Munich ពេលនេះមានអាយុ ១២៣ឆ្នាំហើយ គិតចាបប់ពីបានបង្កើតឡើងដំបូងនៅឆ្នាំ១៩០០ នាទីក្រុម៉ូនិច ដែលមានកីឡាដ្ឋាន Allianz Arena នាបច្ចុប្បន្ននេះ។

ក្លិប Bayern Munich បានចាប់បង្កើតដំបូងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩០០ ដោយគិតមកដល់ឆ្នាំ២០២៣ មានអាយុកាល ១២៣ឆ្នាំ ជាក្លិបមួយដែលដណ្តើមបានពានលីគកំពូលអាល្លឺម៉ង់ ដំបូងរបស់ពួកគេនៅឆ្នាំ១៩៣២ ហើយគិតមកដល់ពេលនេះក្លាយជាក្រុមឈ្នះពានលីគ Bundesliga ចំនួន ៣២លើកច្រើនជាងគេ។

ក្លិបនេះត្រូវបានបង្កើតឡើងដោយមានកីឡាករ ១១នាក់ និងដឹកនាំដោយលោក Frenz John ហើយរកបានភាពជោគជ័យរបស់គេតាមរយៈការឈ្នះលីគ German Championship 1932 ជាឈ្មោះលីគដំបូងរបស់អាល្លឺម៉ង់។

រំលឹកផងថា គិតមកដល់ពេលនេះក្លិប FC Bayern Munich ជាក្រុមខ្លាំងមួយនៅតំបន់អឺរ៉ុប ដែលបានឈ្នះពាន UEFA Champions League បានចំនួន ៦លើក, UEFA Europa League ចំនួន ១លើក, European Cup Winners’ Cup, European Super Cup ចំនួន ២លើកជាមួយនិង FIFA Club World Cup មាន ២លើកផងដែរ។

បញ្ជាក់ផងថា ក្លិប Bayern Munich នាពេលនេះស្ថិតក្នុងភាគហ៊ុនរបស់ម្ចាស់ក្លិបលោក Herbert Hainer និងលោក Oliver Kahn ជាប្រធានគ្រប់គ្រង ហើយមានលោក Julian Nagelsman ជាអ្នកចាត់ការទូទៅ៕