(ភ្នំពេញ)៖ ហាង Brooks Brothers ដែលតែងតែបង្ហាញអំពីភាពលេចធ្លោតាមរយៈម៉ូតសម្លៀកបំពាក់បែបអាមេរិកតាំងពីឆ្នាំ១៨១៨ ហើយថែមទាំងធ្លាប់បានរៀបចំសម្លៀកបំពាក់ជូនប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន ៣៩រូបមកហើយ នឹងបង្ហាញវត្ដមានក្នុងពេលដ៏ឆាប់ៗខាងមុខនេះនៅកម្ពុជា ស្ថិតនៅក្នុងអគារ The Peak។

នេះបើតាមរយៈការចុះហត្ថលេខាលើកិច្ចសន្យាជួលរវាង The Peak និងហាង Brooks Brothers នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលប្រព្រឹត្ដទៅនៅអគារ The Peak ជាន់ទី ៥៥។

អ្នកតំណាងឱ្យអគារ​ The Peak បានឱ្យដឹងថា The Peak ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Bluebell បានទទួលស្វាគមន៍ហាង Brooks Brothers សាខាចុងក្រោយបង្អស់មកភាពទីតាំងរបស់ខ្លួន ហើយដើម្បីជាសក្ខីភាពនៃកម្មវិធីដ៏មានសារៈសំខាន់មួយនេះ ក្រុមហ៊ុនបានរៀបចំពិធីចុះហត្ថលេខារវាង The Peak និង Brooks Brothers នេះឡើង។

ដោយសារតែ ហាង Brooks Brothers តែងតែបង្ហាញអំពីភាពលេចធ្លោតាមរយៈម៉ូតសម្លៀកបំពាក់បែបអាមេរិកតាំងពីឆ្នាំ១៨១៨ ហើយថែមទាំងធ្លាប់បានរៀបចំសម្លៀកបំពាក់ជូនប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន ៣៩រូបមកហើយ ក្រៅពីការរៀបចំជូនថ្នាក់ដឹកនាំនៅក្នុងវិស័យផ្សេងៗ និងជាអ្នកកែច្នៃបែបវប្បធម៌ ដូច្នេះ The Peak មានមហិច្ឆតាក្នុងការបង្កើតប្រណីតភាពរបស់កម្ពុជា តាមរយៈការរៀបចំឱ្យមានភាពពិសេសប្លែក ផលិតផលដើម និងមានភាពទាក់ទាញ។

កិច្ចសហការនេះនឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីប្លែក ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងផលិតផលដ៏ល្អប្រពៃ សេវាកម្ម និងគ្រឿងបរិក្ខារដែលល្អបំផុត ដែលធ្វើឱ្យ The Peak ក្លាយជាគោលដៅដ៏សំខាន់មួយ និងក្លាយជាទីតាំងថ្មីចុងក្រោយបង្អស់នៅក្នុងវិស័យលក់រាយ នៅប្រទេសកម្ពុជា។

The Peak នឹងផ្តល់ជូននូវទីតាំងមួយដែលនាំមកនូវផលិតផលប្រណីតចុងក្រោយ ហើយលំដាប់ខ្ពស់បំផុត ដែលបង្កើតនូវបទពិសោធន៍នៃការទិញទំនិញកាន់តែពិសេសប្លែក និងទូលំទូលាយជាងមុន។ អតិថិជនអាច ទន្ទឹងរង់ចាំការអញ្ជើញមកហាង Brooks Brothers ដោយផ្ទាល់តែម្តង ដែលខាងហាងនឹងមានផ្តល់ជូនអ្នកជំនាញសម្រាប់ផ្តល់យោបល់ និងសេវាកម្មដល់អតិថិជន ដើម្បីបង្កើតបទពិសោធន៍ទិញទំនិញរបស់អភិជន ឱ្យកាន់តែពិសេសថែមមួយកម្រិតទៀត។

លោក Pierre Balsan អគ្គនាយកគ្រប់គ្រងនិង WB Bluebell (Cambodia) និងជាអតីតនៅក្នុងជួរដឹកនាំមួយរូបរបស់ LVMHមួយរូបប្រចាំតំបន់អាស៊ី បានថ្លែងថា លោកពិតជារីករាយក្នុងការស្វាគមន៍ Brooks Brothers ដែលជានិមិត្តរូបនៃភាពឆើតឆាយនៃទីក្រុងញូវយ៉ក នៅក្នុង The Peak ដែលនឹងផ្លាស់ប្ដូរម៉ូដសម្លៀកបំពាក់របស់ The Peak ជារៀងរហូត៕