(សេអ៊ូល)៖ សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង បានសម្រេចតែងតាំងលោក Jurgen Klinsmann ជាគ្រូបង្វឹកថ្មី បានសម្រេចកិច្ចព្រមព្រៀងជាមួយការដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូង រយៈពេល ៣ឆ្នាំកន្លះ, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈកិច្ចសន្យានេះ និងធ្វើឲ្យលោកអាចដឹកនាំក្រុមកូរ៉េខាងត្បូង ដល់ព្រឹត្តិការណ៍ FIFA World Cup 2026 ដែលធ្វើនៅរវាងសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក។

បុរសវ័យ ៥៨ឆ្នាំសញ្ជាតិអាល្លឺម៉ង់ Jurgen Klinsmann ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់, សហរដ្ឋអាមេរិក ក៏ដូចជាក្លិបអាជីព FC Bayern Munich, Hertha BSC និងជាសមាជិកម្នាក់ក្រុមអាល្លឺម៉ង់ ដែលបានឈ្នះពាន FIFA World Cup 1990។

រំលឹកផងថា ក្នុងនាមអាជីពជាគ្រូបង្វឹកក្រុមជម្រើសជាតិលោក ធ្លាប់ដឹកនាំក្រុមអាល្លឹម៉ង់ យកបានលេខ៣ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2006 និងពាន Confederations Cup 2005 តំណែងលេខ៣, ហើយការដឹកនាំក្រុមសហរដ្ឋអាមេរិក លោកធ្វើបានពាន CONCACAF Gold Cup 2013 និងរងជើងឯក CONCACAF Cup 2015, ដែលនេះស្ថិតិល្អរបស់លោក។

បញ្ជាក់ផងថា លោក Jurgen Klinsmann បានចូលកាន់តំណែងគ្រូជម្រើសជាតិកូរ៉េត្បូងនេះ ក្រោយពេលលោក Paulo Bento បានចាក់ចេញ ដែលធ្វើមិនបានល្អក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ត្រឹមវគ្គ ១៦ក្រុម, ខណៈក្រុមលំដាប់ខ្លាំងតំបន់អាស៊ីមួយនេះ និងមានប្រកួតមិត្តភាពអន្តរជាតិ ២លើកជាមួយក្រុមកូឡុំប៊ី និងអ៊ុយរូហ្គាយ នាខែមីនា ឆ្នាំ២០២៣នេះ៕