(តួកគី)៖ ក្រុមអ្នកគាំទ្ររបស់ក្លិប Besiktas បាននាំគ្នាបោះចូលនៅតុក្កាតាដែលមានសភាពទន់ៗ រាប់ពាន់ ចូលទៅក្នុងទីលានប្រកួតរវាងក្រុម Antalyaspor ដើម្បីផ្តល់ជូនទៅកាន់កុមារដែលបានជួបគ្រោះរញ្ជួយដីនៅប្រទេសតួកគី, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងជំនួបរវាងក្រុមទាំងពីរ Besiktas ប៉ះ Antalyaspor បានបញ្ចប់នៃលទ្ធផលស្មើដោយគ្មានគ្រាប់ស៊ុតនោះទេ ត្រូវបានផ្អាក់រយៈពេល ៤នាទី និង ១៧វិនាទី ក្នុងកិច្ចតំណាងឲ្យពេលវេលានៃគ្រោះរញ្ជួយដីលើកទី១ នៅតួកកី និងស៊ីរី ដែលមានរយៈពេល ៤នានទី និង ១៧វិនាទី ដែលបានកើតឡើងកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។

បើតាមរយៈរបាយការណ៍បង្ហាញថា ក្លិប Gaziantep FK និង Hatayspor បានដកខ្លួនចេញពីការប្រជែងលីគ Turkish Super Lig បន្ទាប់ពីគ្រោះរញ្ជួយដី ដោយមានកីឡាករ Christian Atsu បានស្លាប់ក្នុងហេតុការណ៍នេះក្នុងចំណោមជនរងគ្រោះ។

បញ្ជាក់ផងថា ក្រុម Galatasaray កំពុងឈរកំពូលតារាងលីគ Turkish Super Lig រដូវកាលនេះ រកបាន ៥៤ពិន្ទុ ដោយមានក្រុម Fenerbahce ឈរលេខ២, និងក្រុម Besiktas រកបាន ៤០ពិន្ទុឈរលេខ៣ ក្នុងតារាងលីគជាបណ្តោះអាសន្ន៕