(ភ្នំពេញ)៖ អាជីពការងារដ៏សម្បូរបែបជាមួយ CambJob ជាង ៥០០០ មុខតំណែងកំពុងរង់ចាំលោកអ្នក”ជឿជាក់ថាមហាជន ជាពិសេសគ្រប់គ្នាដែលនិយមប្រើប្រាស់បច្ចេកវិទ្យាសម័យថ្មី ប្រាកដជាបានស្គាល់ពីក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមរយៈអនឡាញ (Online) ឈានមុខគេ CamboJob កន្លងមកនេះ Cambojob បានផ្ដល់ឱកាសការងារដល់យុវជន កម្ពុជា ឱ្យមានការងារធ្វើ ក្នុងមុខតំណែងច្រើន សម្បូរបែបចន្លោះពី ២០០ ទៅ ៣០០ ពាន់នាក់។

ទន្ទឹមនឹងនេះដំណឹងដ៏អស្ចារ្យនៅក្នុងឆ្នាំ ២០២៣ នេះ CamboJob នឹងរៀបចំកម្មវិធីពិព័រណ៌ការងារធំបំផុតប្រចាំឆ្នាំនៅដើម ខែមេសា ខាងមុខនេះ ដែលមានការចូលរួមច្រើនសន្ធឹកពីសំណាក់ក្រុមហ៊ុនល្បីៗជាច្រើន។

នៅក្នុងឱកាសពិសេសមិនធ្លាប់មាន CamboJob បានត្រៀមរួចរាល់ជាស្រេចជាមួយមុខ តំណែងការងារជាង 5000+ ពីក្រុមហ៊ុនល្បីៗជាង ១០០ រង់ចាំមហាជនទាំងអស់នៅក្នុងកម្មវិធីពិព័រណ៌ការងារ «CamboJob Campus Career Fair 2023» ដែលនឹង ប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី ៧ និងទី ៨ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ មានការអញ្ជើញចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដែលនឹងមានការផ្សព្វផ្សាយអំពី Beyond The Game ផងដែរ។

នៅក្នុងពិព័រណ៌នេះដែរ លោកអ្នកនឹងមាន ឱកាសទទួលបានការងារល្អៗជាច្រើនមុខតំណែង ការងារដែលត្រូវជាមួយអាជីពលោកអ្នក និងឱកាសបង្កើតទំនាក់ទំនងល្អជាមួយក្រុមហ៊ុនជាច្រើន។ កម្មវិធីនេះធ្វើឡើងនៅទីតាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។

យ៉ាងណាមិញក្រៅពីមានឱកាសទទួលបានការងារធ្វើល្អៗ ការងារក្នុងក្ដីស្រមៃ និងទំនាក់ទំនងជាមួយក្រុមហ៊ុនជាច្រើន លោកអ្នកក៏អាចនាំមិត្តភក្ដិចូលរួមចុះ ឈ្មោះលេងហ្គេមសប្បាយៗជាមួយក្រុមការងារ CamboJob ដើម្បីឈ្នះវត្ថុ អនុស្សាវរីយ៍ស្អាតៗជាច្រើនសន្ធឹកសន្ធាប់ ដែលមានជាង ៥០០០រង្វាន់ ដោយគ្រាន់តែអនុវត្តលក្ខខណ្ឌងាយៗ។ មិនតែប៉ុណ្ណោះ នៅមានហ្គេមចាប់រង្វាន់ បង្វិលកង ល្បែងប្រជាប្រិយខ្មែរជាច្រើន ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នាដើម្បីបានទាំងឱកាសការងារ បានទាំងភាពសប្បាយ រីករាយ។

សម្រាប់ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ក្នុងការកក់ស្តង់ CamboJob មានស្តង់៤ប្រភេទផ្សេងគ្នាសម្រាប់ថ្ងៃពិព័រណ៍ការងារដែលមានដូចជា៖ Main Sponsors (S), Diamond Booth (A), Gold Booth (B), Silver Booth (C)។ CamboJob ជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមរយៈអនឡាញ (Online) ឈានមុខគេ ដែលក្រុមហ៊ុនល្បីៗ ជាង 10,000 ក្រុមហ៊ុនបានចូលរួមជាមួយ CamboJob ក្នុងការផ្ដល់ឱកាសការងារជាច្រើនមុខតំណែង។

គួរបញ្ជាក់ នៅក្នុងឆ្នាំ ២០២២ CamboJob បានរៀបចំពិព័រណ៍ការងារដែលមានអ្នកចូលរួមជាង 20,000 នាក់ បានបើកឱកាសដល់និស្សិត និងយុវជនពោរពេញដោយទេពកោសល្យទទួលបានឱកាសការងារ។ លើសពីនេះ CamboJob ក៏បានសហការជាមួយ១៥សាកលវិទ្យាល័យដែលងាយស្រួលដល់និស្សិតគ្រប់រូបទទួលបានពត៌មានអំពីឱកាសការងារ។

ត្រៀមខ្លួនសម្រាប់ពិព័រណ៍ការងារហើយឬនៅ? កុំភ្លេចរៀបចំ CV ឱ្យរួចរាល់ ឬ ទាញយកកម្មវិធី CamboJob ដែលមានមុខងារសរសេរ CV រហូតទៅដល់ ៣ភាសា។
ចុះឈ្មោះចូលរួមពិព័រណ៍ការងារដោយសេរី និងសម្រាប់អ្នកចុះឈ្មោះ ២០០០នាក់ដំបូងនឹងមានឱកាសឈ្នះកាបូបដ៏ស្រស់ស្អាតមួយ។

ព័ត៌មានបន្ថែម៖ 081 697 501
ព័ត៌មានអំពីការជាវស្តង់៖ 096 650 88 25/ 097 923 72 80
លីងចុះឈ្មោះ៖ https://bit.ly/freshnewslink
លីងហ្វេសប៊ុក៖ https://www.facebook.com/cambojobkh