(ឌូបៃ)៖ គម្រោង Bay of Lights ដែលជាគោលដៅហិរញ្ញវត្ថុ និងទេសចរណ៍ថ្មី ក្នុងតំបន់អាស៊ាន ត្រូវបានអញ្ជើញឲ្យចូលរួមបង្ហាញគម្រោង និងការពង្រីកអាជីវកម្មរបស់ខ្លួននៅទីក្រុងឌូបៃ តាមរយៈពិព័រណ៍អចលនទ្រព្យអន្តរជាតិ (IPS) ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីគម្រោងដែលមានទំហំ៩៣៤ហិកតា។

គម្រោងនេះ ត្រូវបានបង្ហាញពីព័ព៌មានលម្អិត នៅក្នុងព្រឹត្តិការណ៍នេះ ដោយផ្តោតលើសក្តានុពលរបស់ខ្លួន ក្នុងការក្លាយជាគម្រោងអចលនទ្រព្យកំពូលនៅក្នុងតំបន់។

លោក Sultan Butti Bin Mejren ប្រធាននៃនាយកដ្ឋានដី និងកិច្ចការអចលនទ្រព្យនៃទីក្រុងឌូបៃ បានលើកទឹកចិត្តក្រុមហ៊ុនខានូភី សែន ឲ្យបង្កើតការិយាល័យតំណាងនៅទីក្រុងឌូបៃ ដើម្បីជួយដល់ការលើកកម្ពស់ពាណិជ្ជកម្មឆ្លងប្រទេសរវាងអារ៉ាប់រួម និងកម្ពុជា ក៏ដូចជាបង្កើនឱកាសវិនិយោគទៅក្នុងគម្រោងអចលនទ្រព្យថ្មីៗ ដ៏អស្ចារ្យមួយចំនួនដែលកំពុងដំណើរការ។

ការតាំងពិព័រណ៍ពាណិជ្ជកម្ម (IPS) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ដោយសារកកម្មវិធីនេះជាតួអង្គសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យពិភពលោក។
ដើម្បីទាញយកប្រយោជន៍ពីឱកាសនៅក្នុងភូមិសាស្ត្រថ្មីដែលមានតម្រូវការខ្ពស់សម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យដូចជា គម្រោង Bay of Lights ដែលត្រូវបានគេរំពឹងថានឹងក្លាយជា ការអភិវឌ្ឍឆ្នេរដែលមានការរីកចម្រើនលឿនបំផុតនៅកម្ពុជា។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត គ្រុប បានលើកឡើងថា «ពួកយើងជឿថាតំបន់ហិរញ្ញវត្ថុថ្មីនៅ Bay of Lights នឹងមានលក្ខណៈស្រដៀងនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិឌូបៃ (DIFC) ដែលផ្តល់ឲ្យប្រទេសជិតខាង ក្នុងតំបន់របស់យើងនូវវេទិកាដែលធ្លាប់មានរួចមកហើយ សម្រាប់អភិវឌ្ឍកំណើនអាជីវកម្ម»

លោកបន្ដថា «ជាមួយនឹង ខានូភី សែន ឌីវេឡុបម៉ិន ជាដៃគូយុទ្ធសាស្រ្តរបស់យើង ពួកយើងអាច ប្រមូលផ្តុំសេដ្ឋកិច្ចមកពីជុំវិញមជ្ឈិមបូព៌ានិងហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព»

លោកបានបញ្ជាក់បន្ថែមទៀតថា គម្រោងនេះ មានគោលដៅដូចគ្នាទៅនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឌូបៃ (DIFC) ហើយពួកយើងចាត់ទុក Bay of Lights ជាច្រកផ្លូវសម្រាប់ការវិនិយោគ ស្ពានអាកាសពាណិជ្ជកម្មរវាងអាស៊ី ជាពិសេសនៅក្នុងតំបន់ឥណ្ឌូចិន និងមជ្ឈិមបូព៌ា។

ជាមួយនឹងការពង្រីកថ្មីនេះ នៅក្នុងទីក្រុងឌូបៃ និងប្រទេសជិតខាង ការអភិវឌ្ឍន៍ ខានូភី សែន ឌីវេឡុបម៉ិន នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវគោលដៅនៃការរស់នៅប្រកបដោយគុណភាព ដែលផ្តល់នូវតម្លៃនៃគម្រោងដ៏គួរឲ្យទាក់ទាញ ខណៈដែលពួកយើងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ចំពោះស្តង់ដារអន្តរជាតិដ៏ល្បីល្បាញ លើគ្រប់ផ្នែកនៃការអភិវឌ្ឍន៍។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.thebayoflights.com៕