(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រគល់រង្វាន់ជូនភ្នាក់ងារលក់រាយឆ្នើមប្រចាំឆ្នាំ២០២២ ក្នុងពិធីជប់លៀងជួបជុំជាមួយភ្នាក់ងារ លក់រាយទូទាំងប្រទេស នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងពិធីជួបជុំជាមួយភ្នាក់ងារលក់រាយជាង ៥០០ នាក់ ក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ភ្នាក់ងារលក់រាយ ក៏ដូចជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន ក្នុងការ ពាំនាំនូវផលិតផល និងសេវាកម្មនានារបស់ Smart ទៅកាន់ទីផ្សារសម្រាប់អតិថិជនផងដែរ។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានចែករំលែកពីចំណាប់អារម្មណ៍រំភើបរីករាយ នៅក្នុងកម្មវិធីថា «ជាការពិតណាស់ ទូរគមនាគមន៍ គឺជាវិស័យដែលមានការផ្លាស់ប្តូរលឿន។ ហេតុដូច្នេះហើយ នៅក្រុមហ៊ុន Smart Axiata យើងតែងតែស្វែងរកឱកាសថ្មី ក្នុងការផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងគុណតម្លៃបន្ថែម សម្រាប់ការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជន និងដៃគូអាជីវកម្មជាទីស្រឡាញ់របស់យើង»។

លោកបានបន្ថែមទៀតថា «យើងពិតជារីករាយយ៉ាងក្រៃលែងដែលមានដៃគូគាំទ្រដូចអ្នកទាំងអស់គ្នា ដើម្បីជួយឲ្យផលិតផល និងសេវាកម្មរបស់ Smart Axiata កាន់តែមានភាពទូលំទូលាយនៅលើទីផ្សារ។ យើងពិតជារីករាយក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់បន្ថែមពីអំពីតម្រូវការទីផ្សារ ដែលយើងអាចផ្តល់ការគាំទ្របន្ថែមទៀតបាន»

ក្នុងពិធីជួបជុំ មួយនេះក៏មានការសម្តែងបន្តផ្ទាល់ពីសិល្បករខ្មែរល្បីល្បាញ រួមមានកញ្ញាស៊ិន សុជាតា លោកវុទ្ធី ក្រុមMC Sey x King Chi និងអ្នកនាង ឱក សុគន្ធកញ្ញា ដើម្បីញ៊ាំងបរិយាកាសកម្មវិធីឲ្យកាន់តែមានភាពរីករាយផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនស្មាត មានសេវា 4G LTE និងភ្នាក់ងារលក់រាយប្រចាំឆ្នាំ នៅទូទាំង ២៥ ខេត្តក្រុងទូទាំងប្រទេស ដែលមានភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មទូរស័ព្ទទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម និងដំណឹងថ្មីៗពី Smart Axiata សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/km/ ឬផេកហ្វេសបុកជាផ្លូវការ https://www.facebook.com/SmartAxiata