(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាបញ្ជូនសិស្សជ័យលាភីឆ្នើមចំនួន១៨នាក់ ទៅកាន់ប្រទេសម៉ាឡេស៊ី។

កម្មវិធីដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងដើម្បីជាជំនួយ និង ផ្តល់ឪកាសដល់ការសិក្សារបស់សិស្សមួយផ្នែកទៀត ដែលផ្សារភ្ជាប់ការសិក្សាទៅនឹងការរស់នៅ ទំនៀមទំលាប់ ប្រពៃណៃ តាមតំបន់ ឬតាមប្រទេសនីមួយៗ។

សិស្សឆ្នើមម្នាក់ៗបានឆ្លងកាត់ការប្រលងជម្រុះសិស្សឆ្នើមនៅតាមសាខារបស់ខ្លួន ហើយក៏បានប្រលងនៅវគ្គជម្រុះទូទាំងសាលាទើប ក្លាយជាសិស្សឆ្នើមនៅនៃសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា សិស្សជ័យលាភីឆ្នើមសរុបចំនួនមានចំនួន១៨នាក់ដោយ ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ។

អគ្គនាយកនៃសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា លោក សេង បូណា បានថ្លែងថា សមិទ្ធផលសិក្សានេះសម្រាប់សិស្សម្នាក់ៗ គឺបានមកពីមានកត្តាបីយ៉ាង ប្រៀបដូចជាមុំត្រីកោណ ជួយឲ្យវិស័យអប់រំ នៅគ្រប់កម្រិតទទួលបានជោគជ័យ ក្នុងនោះមាន ទី១ សិស្សានុសិស្សខ្លួនឯង ទី២ ការលើកទឹកចិត្តពីអាណាព្យាបាល និងទី៣ គឺសាលារៀន និងលោកគ្រូអ្នកគ្រូ។
លោកបន្តជំរុញឲ្យសិស្សានុសិស្សខិតខំសិក្សាបន្ថែមឲ្យកាន់តែខ្លាំង ដើម្បីក្លាយជាធនធានមនុស្សជំនាន់ក្រោយរបស់កម្ពុជា។ លោកបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តចំពោះលោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រងទាំងអស់ដែលខិតខំប្រឹងប្រែង ដើម្បីក្លាយជាផ្នែកមួយសម្រាប់ភាពជោគជ័យរបស់សិស្ស។

លោកគ្រូ អគ្គនាយកបន្តថា ដំណើរទស្សនកិច្ចសិក្សានេះ មានតួនាទីសំខាន់ ក្នុងការរួមចំណែកយ៉ាងសកម្ម ដល់ការពង្រីក និងពង្រឹងចំណេះដឹងរបស់សិស្ស។ ដំណើរសិក្សាដល់ទីកន្លែង ជួយឲ្យសិស្ស មានការជក់ចិត្តដិតអារម្មណ៍ និងបង្កើនការចងចាំ នូវអ្វីដែលពួកគេ បានឃើញ បានជួបប្រទះ ក្នុងពេលទស្សនកិច្ចសិក្សា និងពង្រីកការយល់ដឹង ឲ្យកាន់តែទូលំទូលាយ។

លើសពីនេះទៅទៀត ទស្សនកិច្ចសិក្សា អាចធ្វើឲ្យសិស្ស មានទំនាក់ទំនងល្អ និងសាមគ្គីភាពខ្ពស់ជាមួយគ្នា។ ជាមួយនឹងវត្តមានចំនួន ៨សាខានៅក្នុងឆ្នាំ ២០២៣ នេះ សាលាអន្តរជាតិ ទ្រូ វីហ្សិន ផ្តល់ជូននូវការអប់រំចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ។

លើសពីនេះ ទ្រូ វីហ្សិន បានពង្រីកភាពជាដៃគូ នៅទូទាំងពិភពលោក រួមមាន នូវែលសេឡង់ សិង្ហបុរី អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកហើយកាលពីពេលកន្លងទៅ សិស្សានុសិស្សក៏បានចូលរួមកម្មវិធីផ្លាស់ប្តូរកម្មសិក្សាជាមួយសាលាជាដៃគូផង។

ព័ត៌មានបន្ថែម: http://truevisions.edu.kh/en-us/, Facebook Page: True VISIONS International School of Cambodia, ទំនាក់ទំនង៖ ០១២ ៣០៣ ១៨៨ និង ០១៧ ៣៦១ ៦៦៩៕