(កូរ៉េ)៖ ឆ្នាំមុននេះសមាជិកក្រុម BTS ទាំងអស់បាននិយាយថាពួកគេនឹងចាប់ផ្តើមចូលយោធា ផ្តើមពី Kim SeokJin (Jin) ដែលទើបមានអាយុ 30 ឆ្នាំ នឹង បានចូលយោរធានៅខែ ធ្នូ បន្ទាប់ពីការពន្យារពេលសេវារបស់គាត់ដរាបណាមានការអនុញ្ញាត។

អ្នកនាំពាក្យ BTS បានថ្លែងបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈនេះថា សមាជិកទី២នៃក្រុម BTS ដែលជាក្រុម Kpop ដ៏ល្បីរបស់កូរ៉េ និងជាក្រុម ដំបូងដែលធ្លាប់ចូលប្រកួតប្រជែងក្នុងកម្មវិធីដ៏ល្បី Grammy បានចាប់ផ្តើមចុះឈ្មោះដំណើរការ សម្រាប់កាតព្វកិច្ចយោធានៅក្នុងប្រទេសរបស់ខ្លួន​។

ការចុះឈ្មោះរបស់លោក J-Hope នេះធ្វើឡើង ប្រមាណជា២ខែបន្ទាប់ពីសមាជិកចាស់ជាងគេគឺលោក Jin បានចុះឈ្មោះចូលយោធារួចហើយ៕