(ប៉ារីស)៖ លោក Noel Le Graet ប្រធានសហព័ន្ធបាល់ទាត់បារាំង ដែលមានជម្លោះនោះ បានលាលែងចេញពីតំណែងហើយ ចំពេលមានរឿងអាស្រូវរំខាន ក្នុងនោះរួមទាំងការបៀតបៀនផ្លូវភេទ និងការធ្វើសវនកម្មដ៏អាក្រក់, នេះបើតាមការប្រកាសពីសហព័ន្ធ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

Le Graet ដែលបានកាន់តួនាទី ចាប់តាំងពីឆ្នាំ២០១១ នោះ បានលាលែងពីតំណែង ចំពេលដែលមានការស៊ើបអង្កេតផ្លូវច្បាប់ លើការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និងសីលធម៌ និងរបាយការណ៍ដែលរៀបចំដោយក្រសួងកីឡា។

កាលពីដើមខែនេះ សវនកម្មបានសន្និដ្ឋានថា បុរសវ័យ ៨១ឆ្នាំរូបនេះ មិនមានភាពស្របច្បាប់ចាំបាច់ ក្នុងការគ្រប់គ្រង និងតំណាងឲ្យវិស័យកីឡានៅក្នុងប្រទេសបារាំង ទៀតនោះទេ និងបានគូសបញ្ជាក់ពីអាកប្បកិរិយាមិនសមរម្យ របស់លោក Le Graet ចំពោះស្រ្តី, ខណៈរូបលោក Le Graet ក៏បានបដិសេធថា មិនបានធ្វើកំហុសអ្វីទាំងអស់នេះនោះទេ។

វិស័យបាល់ទាត់បារាំង កំពុងស្ថិតក្រោមភាពចលាចល ក្នុងពេលថ្មីៗនេះ បើទោះបីជាក្រុមជម្រើសជាតិ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទី៤ របស់ពួកគេ ក្នុងចំណោម ៧ព្រឹត្តិការណ៍ចុងក្រោយនេះក៏ដោយ, ខណៈបានចាញ់អាហ្សង់ទីន នៅប្រទេសកាតា កាលពីខែធ្នូ ឆ្នាំមុន៕

https://www.channelnewsasia.com/sport/french-federation-president-le-graet-resigns-3311931