(ឡុងដ៍)៖ ខ្សែការពារកណ្តាលរបស់ក្លិប Chelsea កីឡាករ Thiago Silva បានរងការខូចខាតសរសៃចងជង្គង់ ហើយនឹងកំពុងស្ថិតក្រោមការស្តារនីតិសម្បទា, នេះបើតាមការឲ្យដឹងពីក្លិប ដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិប្រេស៊ីល Silva វ័យ ៣៨ឆ្នាំរូបនេះ បានរងរបួសក្នុងតង់ដំបូងនៃការប្រកួតចាញ់ ២-០ ក្រោមថ្វីជើងក្រុម Tottenham Hotspur ក្នុងលីគកំពូលអង់គ្លេស កាលពីថ្ងៃអាទិត្យ, កំពុងទទួលការវាយតម្លៃបន្ថែមទៀត ហើយនឹងតាមដាននៅពេលលោកវិលត្រឡប់ ចូលមជ្ឈមណ្ឌលហ្វឹកហាត់វិញ នៅថ្ងៃចន្ទ, នេះបើតាមការបញ្ជាក់ពីក្លិប។

ការបរាជ័យ ក្រោមថ្វីជើងក្រុម Spurs បានបន្ថែមឲ្យដំណើរការកាន់តែអាក្រក់របស់ក្លិប Chelsea ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ Graham Potter ជាមួយនឹងក្រុមបានឈ្នះត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៥ប្រកួតចុងក្រោយរបស់ពួកគេ នៅក្នុងការប្រកួតទាំងអស់។

សូមជម្រាបថា ក្លិប Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ ក្នុងលីគរកបាន ៣១ពិន្ទុ បន្ទាប់ពីលេងបាន ២៤ប្រកួត, ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Leeds United នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕