(ភ្នំពេញ)៖​ ក្រុមហ៊ុន Epson បានបញ្ចេញលក់ម៉ាស៊ីនព្រីនផ្លាកសញ្ញាខ្នាតធំ Epson SureColor S-Series ចំនួនពីរម៉ូឌែលនៅក្នុងទីផ្សារកម្ពុជា។ ការបញ្ចេញលក់នេះ ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងនៃក្រុមហ៊ុន Epson (Thailand) បានថ្លែងឲ្យដឹងថា​ «យើងចង់ចូលទៅក្នុងឧស្សាហកម្មនេះ និងចាប់យកចំណែកទីផ្សារម៉ាស៊ីនព្រីនពីភាគីទីបី។ ម៉ាស៊ីនព្រីនដែលគ្មានម៉ាកយីហោ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់ ពីព្រោះតែគ្មានម៉ាកម៉ាស៊ីនព្រីនណា ដែលបានធ្វើសកម្មភាពទីផ្សារយ៉ាងសកម្មនៅទីនេះទេ»

លោកបន្តថា សហគ្រិនជាច្រើននៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងផ្លាកសញ្ញា បានជ្រើសរើសម៉ាស៊ីនព្រីន និងទឹកថ្នាំដែលគ្មានម៉ាកយីហោ ដោយពួកគាត់គិតថាជាការសន្សំសំចៃថ្លៃដើម​ ប៉ុន្តែតាមពិតទៅជម្រើសបែបនេះ នឹងនាំពួកគាត់ឲ្យជួបនឹងបញ្ហាជាច្រើនដោយសារការព្រីន និងការម៉ាស៊ីនព្រីនទាំងអស់នោះ​ ចំណែកគុណភាពនៃការព្រីន ក៏មិនស្តង់ដារ ហើយក៏មិនមានការធានាដែរ។

លោក Yunyong Muneemongkoltorn បានឲ្យដឹងថា ការបញ្ចេញលក់ម៉ាស៊ីនព្រីន Epson SureColor S-Series សម្រាប់ផ្លាកសញ្ញាខាងក្នុង និងខាងក្រៅរបស់យើងនាពេលនេះ មានគោលបំណងជំរុញឲ្យសហគ្រិនកាន់តែមានចំណាប់អារម្មណ៍បន្ថែមទៀត​ ចំពោះម៉ាស៊ីនព្រីន និងទឹកថ្នាំ ម៉ាក Epson ។ ផលិតផលនេះនឹងជួយអតិថិជនចំណាយតិច បង្កើនគុណភាព និងពង្រីកវិសាលភាពនៃអាជីវកម្ម។

លោកបានបន្ដថា​ នៅពេលប្រេីប្រាស់ផលិតផល Epson អតិថិជនអាចផ្តោតលើការព្រីន​ ប្រកបដោយគុណភាព និងជួយសម្រួល​ ដល់ការព្រីនតាមលំដាប់លំដោយបានល្អ​ ហេីយអាចទទួលបានការគាំទ្រដោយផ្ទាល់ទាំងសេវាកម្មក្រោយពេលលក់ពីតំណាងចែកចាយ Epson នៅកម្ពុជា។

បច្ចុប្បន្ន Epson គឺជាម៉ាកម៉ាស៊ីនព្រីនតែមួយគត់ដែលផ្តល់ការធានារយៈពេលពីរឆ្នាំសម្រាប់ក្បាលម៉ាស៊ីនព្រីន និងម៉ាស៊ីនព្រីន។

លោកបានបន្តថា «ក្រោយវិបត្តិ Covid សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ វិស័យទេសចរណ៍ ដូចជាការប្រើប្រាស់ក្នុងស្រុក ស្ទុះងើបឡើងវិញ​ អាជីវកម្មជាច្រើន​ បានចាប់ផ្តើមធ្វើសកម្មភាពទីផ្សារផងដែរ។ ឧស្សាហកម្មម៉ាស៊ីនព្រីនខ្នាតធំរបស់កម្ពុជា ហាក់មានតម្រូវការកាន់តែច្រើន​ ដូច្នេះប្រតិបត្តិករជាច្រើន​ បានងាកទៅរកម៉ាស៊ីនព្រីនឌីជីថល ដោយសារតែឧបករណ៍ទាំងនេះ​ អាចឱ្យពួកគាត់ផ្តោតលើការព្រីនប្រកបដោយគុណភាព​ក្នុងបរិមាណតូចជាងមុន​ ជំនួសឱ្យការផលិតទ្រង់ទ្រាយធំ»។

លោកបញ្ជាក់ថា​ ម៉ាស៊ីនព្រីន SureColor S-Series 64 អ៊ីង បានចេញលក់នៅទីផ្សារកម្ពុជា​ ម៉ូឌែលទាំងពីរ S40670 និង S80670 គឺល្អឥតខ្ចោះសម្រាប់ការព្រីនផ្លាកសញ្ញា កាដូ ក្រាហ្វិករថយន្ត និងទីផ្សារផលិតឡើងវិញនូវស្នាដៃសិល្បៈដ៏ល្អជាច្រើនទៀត។

S40670 ដំណើរការជាមួយនឹងទឹកថ្នាំ Eco Solvent ចំនួនបួនពណ៌គឺ ខៀវ ស្វាយ លឿង និងខ្មៅ ចំណែកឯ S80670 វិញ បង្ហាញជូននូវពណ៌ចំនួន 10 គឺ ខៀវ ស្វាយ លឿង ខ្មៅ ខៀវខ្ចី ស្វាយខ្ចី ខ្មៅស្រាល ទឹកក្រូច ក្រហម និងស (ប្រាក់លោហធាតុ)​ ម៉ូឌែលទាំងពីរនេះ មានប្រសិទ្ធភាពណាស់ក្នុងការព្រីន។

បច្ចេកវិទ្យា Precision Dot អាចកាត់បន្ថយការប្រើប្រាស់ខ្សែ ហើយព្រីនបានលឿន ដូចទៅនឹងការតម្រឹម និងការរៀបចំឧបករណ៍ដោយស្វ័យប្រវត្តិរបស់ម៉ាស៊ីនដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូររវាងប្រភេទឧបករណ៍បានលឿនជាងមុនដូច្នោះដែរ។

លោកបានបន្ដទៀតថា​ ការសម្អាតក្បាលព្រីនដោយស្វ័យប្រវត្តិក៏មាននៅនឹងកន្លែងផងដែរ ជាមួយនឹងប្រព័ន្ធចរាចរខ្យល់រក្សាម៉ាស៊ីនសម្អាតក្បាលព្រីនសម្រាប់ដំណើរការបន្ថែមបានយ៉ាងល្អ។

ម៉ាស៊ីនព្រីនទាំងនេះ បានចេញលក់ក្នុងទីផ្សារជាមួយនឹងភាពធន់ខ្លាំងជាងមុនផងដែរ ដោយសារវាមានមុខងារប្រសើរឡើងសម្រាប់ការការពារការខូចខាតក្បាលព្រីន។

ជាពិសេស ម៉ាស៊ីនព្រីន S80670 បានបំពាក់នូវក្បាលព្រីន Thin Film Piezo PrecisionCore ដែលជួយបង្កើនល្បឿនទ្វេដងឯណោះ។ នេះជាក្បាលព្រីនដ៏អស្ចារ្យ ដែលអាចដំណើរការនៅសីតុណ្ហភាពទាបជាងម៉ាកអ្នកដទៃ។

ម៉ាស៊ីនព្រីនថ្មីទាំងពីរម៉ូឌែលនេះ ដំណើរការជាមួយនឹងទឹកថ្នាំ Ultrachrome GS3 Solvent Ink ស្ងួតលឿន ដែលផ្តល់នូវភាពរស់រវើក ភាពធន់ និងភាពស៊ីគ្នាជាមួយនឹងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ​ ដោយសារតែទឹកថ្នាំមានជាសារធាតុរំលាយអេកូ ដូច្នេះ វាមិនធ្វើឲ្យប៉ះពាល់ចំពោះបរិស្ថានឡើយ។ វាគ្មានក្លិន និងគ្មានជាតិនីកែលដែលបង្កគ្រោះថ្នាក់ឡើយ។

សហគ្រិនដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់ពីម៉ូឌែល និងគុណភាពនៃម៉ាស៊ីនព្រីនទាំងអស់នេះបាន ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅ Factory Phnom Penh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ក្រុមហ៊ុន AWS Cambodia Ltd៕