(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian League Cup 2023) នឹងចាប់ផ្តើមសប្តាហ៍ទី៤ នាចុងសប្តាហ៍នេះដោយមានគូពិសេសត្រូវជួបគ្នា រវាងក្រុមព្រះខ័នរាជស្វាយរៀង ប៉ះណាហ្គាថ្ងៃសៅរ៍ ទី០៤ ខែមីនានៃកីឡដ្ឋាន​ ខ.ភ.ម វេលាម៉ោង ១៨៖៣០នាទីល្ងាចប្រចាំពូល B។

ស្វាយរៀង កាលសប្តាហ៍ទី៣​ បានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរក្នុងលទ្ធផល ៥-០ ស្របពេលណាហ្គាវិញ កាលសប្តាហ៍ទី៣ ក៏បានបំបាក់ក្រុមភ្ញៀវសូលទីឡូអង្គរក្នុងលទ្ធផល ៦-០ ផងដែរ។

ខាងក្រោមនេះជាកម្មវិធីប្រកួតរបស់ក្រុមទាំង១២ នៃពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ សម្រាប់សប្តាហ៍ទី៤

ការប្រកួតនៅថ្ងៃសៅរ៍ ទី០៤ ខែមីនានៃពូល B រួមមាន៖
១៖ សូលទីឡូអង្គរ Vs​ នគរបាលជាតិ
២៖ ព្រះខ័នរាជស្វាយរៀង Vs ណាហ្គា
៣៖ ភ្នំពេញក្រោន Vs អង្គរថាយហ្គឺរ។

ចំណែកឯការប្រកួតនៅថ្ងៃអាទិត្យ ទី០៥ ខែមីនាវិញនៃពូល A វិញរួមមាន៖

១៖ ព្រៃវែង​ Vs អគ្គិសនីកម្ពុជា
២៖ បឹងកេត Vs សមាគមកីឡាបាល់ទាត់ ខ.ភ.ម
៣៖ វិសាខា Vs គិរីវង់សុខសែនជ័យ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតប្រចាំពូល A​​​ វិញក៏មានគូពិសេសជួបគ្នាផងដែររវាងក្រុមម្ចាស់ផ្ទះបឹងកេត ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវសមាគមន៍កីឡាបាល់ទាត់ ខ.ភ.ម នាថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣ ក្នុងទឹកដីនៃកីឡដ្ឋាន ខេមបូឌា អ៊ៃវ៉េ នាម៉ោង ១៥៖៤៥នាទីរសៀល៕