(ភ្នំពេញ)៖ គិតត្រឹមខែកុម្ភៈនេះ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជនកំពូលសំណាងគាស់ឈ្នះរង្វាន់ម៉ូតូហុងដាទ្រីម ពីភេសជ្ជៈប៉ូវកម្លាំង WURKZ និងរង្វាន់ម៉ូតូហុងដាប៊ីត សរុបជាង ១០០គ្រឿង ដោយការប្រគល់រង្វាន់ត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍។ អតិថិជនឈ្នះរង្វាន់ គឺអញ្ជើញមកពីបណ្តាខេត្តក្រុងជាច្រើនទូទាំងប្រទេសកម្ពុជា។

ការប្រគល់រង្វាន់ម៉ូតូជូនទៅដល់អតិថិជន WURKZ និង ICY COOL ប្រព្រឹត្តរៀងរាល់ថ្ងៃសៅរ៍នៅស្ថានីយទូរទស្សន៍បាយ័ន ក្នុងកម្មវិធី WURKZ សង្វៀនគុនខ្មែរ និងចែករង្វាន់ដោយផ្ទាល់និងសុក្រឹត ដោយអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

អ្នកឧកញ៉ា លាង ម៉េង បានឲ្យដឹងថា៖ «រោងចក្រ ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតរបស់ប្រទេសអាល្លឺម៉ង់ មានការទទួលស្គាល់ពីស្ថាប័ន ISO និងមានអ្នកជំនាញពីសហគមន័ចុះមកត្រួតពិនិត្យយ៉ាងហ្មត់ចត់។ ហើយដើម្បីផ្តល់ជូនទៅដល់អតិថិជនវិញចំពោះការគាំទ្រ យើងមានការប្រគល់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីយ៉ាងហោចណាស់៥០គ្រឿងចំពោះភេសជ្ជៈប៉ូវកម្លាំង WURKZ ។ ចំពោះភេសជ្ជៈ ICY COOL វិញគឺមានរង្វាន់ម៉ូតូ Honda Beat ចំនួន២៥គ្រឿងជារៀងរាល់ខែ»

ក្រុមហ៊ុន នឹងបន្តប្រគល់រង្វាន់ជូនដល់អតិថិជនជាងរៀងរាល់សប្តាហ៍ ដូច្នេះសម្រាប់អតិថិជនដែលមិនទាន់ត្រូវរង្វាន់ សូមកុំទាន់អស់សង្ឃឹមព្រោះរង្វាន់នៅមានច្រើនសន្ធឹកសន្ធាប់ទៀត៕