(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជនកំពូលសំណាង ដែលបានគាស់ឈ្នះរង្វាន់ធំទឹកប្រាក់ ២ម៉ឺនដុល្លារ សរុបចំនួន ២៦នាក់ ខណៈអ្នកឈ្នះរង្វាន់ម៉ូតូហុងដាឃ្លីកកម្លាំងម៉ាស៊ីន ១៦០CC មានចំនួនជាង ២០០នាក់ហើយ គិតត្រឹមខែកុម្ភៈ។ ចាប់តាំងពីចុងឆ្នាំ២០២២មក ក្រុមហ៊ុនបានធ្វើការប្រគល់រង្វាន់ជូនដល់អតិថិជនជាបន្តបន្ទាប់ ដោយការប្រគល់រង្វាន់ត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍ ក្នុងកម្មវិធីប្រដាល់គុនខ្មែរ MasFight Cambodia នៅស្ថានីយទូរទស្សន៍ថោន។

ក្នុងនោះ ដើម្បីបង្ហាញពីភាពសុក្រឹតយុត្តិធម៌ និងផ្តល់ទំនុកចិត្តខ្ពស់ចំពោះអតិថិជនអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានផ្តល់កិត្តិយស ចុះប្រគល់រង្វាន់ដោយផ្ទាល់តែម្តង។

អ្នកឧកញ៉ា លាង ម៉េង បានថ្លែងក្នុងពិធីចែករង្វាន់កាលពីពេលថ្មីៗនេះយ៉ាងដូច្នេះថា៖ «ដើម្បីជាការតបស្នងជូនដល់អតិថិជន ក្រុមហ៊ុន បានធ្វើការផ្តល់រង្វាន់ក្រោមក្រវិលកំប៉ុង ដោយយើងសង្ឃឹមថា អតិថិជននឹងកាន់តែសប្បាយចិត្ត និងចូលរួមបន្តគាំទ្រផលិតផលក្នុងស្រុកដើម្បីភាពរីកចម្រើនរួមគ្នា ក្រុមហ៊ុនបន្តបង្កើតការងារជូនកូនខ្មែរ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងអស់គ្នា»

អ្នកឧកញ៉ាបន្ថែមទៀតថា៖ «រោងចក្រខ្មែរ ប៊ែវើរីជីសអនុវត្តយ៉ាងច្បាស់លាស់ និងខ្ជាប់ខ្ជួនបំផុតនូវគោលជំហគុណភាពជាចម្បង គោរពទៅតាមស្តង់ដារអន្តជាតិក្នុងការផលិត។ ម៉្យាងទៀត យើងចង់បង្ហាញទៅកាន់ពិភពលោកឲ្យបានដឹងថាប្រទេសកម្ពុជា មានរោងចក្រដ៏ទំនើបបំផុតដែលជាទីមោទកភាពជាខ្លាំង។ សូម្បីតែផលិតផលរបស់ក្រុមហ៊ុនយើងបានដាក់យីហោ កម្ពុជា ជាឈ្មោះរបស់កម្ពុជា ដើម្បីលើកតម្លៃផលិតផលខ្មែរ មោទកភាពប្រទេសកម្ពុជា និងបង្ហាញថា កម្ពុជាមានសមត្ថភាពខ្លាំងខ្លាអាចផលិតនូវផលិតផលគុណភាពលំដាប់ពិភពលោកដោយខ្លួនឯងផ្ទាល់ មិនចាញ់ប្រទសជិតខាង»

រោងចក្រខ្មែរ ប៊ែវើរីជីសដែលផលិត Cambodia Beer និងភេសជ្ជៈល្បីៗដូចជាភេសជ្ជៈប៉ូវកម្លាំង WURKZ ទឹកក្រូចIZE ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល និងទឹកបរិសុទ្ធ កម្ពុជា គឺបំពាក់ជាមួយបច្ចេកវិទ្យាទំនើបបំផុតរបស់អាល្លឺម៉ង់ និងប្រើគ្រឿងផ្សំគុណភាពខ្ពស់នាំចូលពីអឺរ៉ុបស្របតាមស្តង់ដាអន្តរជាតិ។

ក្រុមហ៊ុននឹងបន្តប្រគល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជនជាងរៀងរាល់សប្តាហ៍ ដូច្នេះសម្រាប់អតិថិជន ដែលមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹមព្រោះរង្វាន់ ២ម៉ឺនដុល្លារមានជារៀងរាល់ខែ ខណៈរង្វាន់ម៉ូតូមានរហូត១០០គ្រឿងក្នុងមួយខែៗ៕

*ពិសាដោយការទទួលខុសត្រូវ