(ក្រុងឡុងដ៍)៖ ក្រុមមេឃខៀវ Manchester City នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley ដែលកំពុងដឹកនាំដោយលោក Vincent Kompany អតីតកីឡាករចាស់របស់ខ្លួននៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup 2022-2023។

Kompany ជាអតីតកីឡាករនិម្មិតរូបរបស់ Man City ដែលបានលេងនាអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ដោយបានកំពុងដឹកនាំ Burnley ឈរនៅកំពូលតារាងនៃក្របខណ្ឌ Chamionship ក្នុងរដូវកាលដំបូងរបស់លោកផងដែរ។

ក្នុងរយៈពេល ១១ឆ្នាំលេងនៅទឹកដី Etihad បុរសសញ្ជាតិប៊ែលហ្សិកខាងលើនេះបានឈ្នះពានលីគកំពូលអង់គ្លេស Premier League ចំនួន ៤ដង។

ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានលំដាប់ទី២ អង់គ្លេស FA Cup នឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ជាមួយនឹងគូប្រកួតផ្សេងទៀតរួមមាន៖
Manchester City v Burnley
Manchester United v Fulham
Brighton & Hove Albion v Grimsby Town
Sheffield United v Blackburn Rovers៕